ក្រុមគ្រូពេទ្យស្ម័គ្រចិត្តវេជ្ជសាស្ត្រសម្ដេចតេជោចុះពិនិត្យនិងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅឃុំដូងស្រុករមាសហែកខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង÷លោកវេជ្ជបណ្ឌិត នាង ប៊ុនសុផល្លី ប្រធានប្រតិបត្តិគ្រូពេទ្យវេជ្ជសាស្តសម្ដេចតេជោ ហ៊ុន សែន បានដឹកនាំក្រុមគ្រូពេទ្យវេជ្ជសាស្ត្រសម្ដេចតេជោរួមសហការជាមូយលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃទី៥ខែធ្នូឆ្នាំ២០១៥នេះបានចុះជួយពិនិត្យនិងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំដូងស្រុករមាសហែកខេត្តស្វាយរៀង។ពិធីពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោតឥតថ្លៃនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំដែលជាក្រុមការងារថ្នាក់ជាតិថ្ឋាក់ខេត្តស្រុករួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិសេសសមាជិកសមាជិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តជួយសំរួលដល់ចាស់ជរាប្រដោយភាពស្និតស្នាលបំផុត។លោកវេជ្ជះបណ្ឌិត នាង ប៊ុនសុផល្លី មានប្រសាសន៍ឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលចុះមកពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនាថ្ងៃនេះមានវេជ្ជះបណ្ឌិតគ្រប់ជំនាញសរុបចំនួន៣២នាក់ក្នុងមានវេជ្ជះបណ្ឌិត២២នាក់និងជំនួយការវេជ្ជះបណ្ឌិត១០នាក់ ហើយការព្យាបាលគឺរួមមានផ្នែកជម្ងឺទូរទៅ ជម្ងឺកុមារ.រោគស្ត្រីនិងពិនិត្យផ្ទៃពោះ.វះកាត់តូច.ជម្ងឺមាត់ធ្មេញជម្ងឺរលាកបំពង់ករជម្ងឺភ្នែកព្រមទាំងមានពិនិត្យជម្ងឺផ្សេងៗទៀតផងដែរ។លោកបានបន្តថា ដោយមានការចង្អុលបង្ហាញពី លោកជំទាវ ហ៊ុន ម៉ាណា ប្រធានគ្រូពេទ្យវេជ្ជសាស្ត្រសម្ដេចតេជោទើបលោកដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះជួយពិនិត្យនិងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនាពេលនេះ ហើយបើតាមគំរោងយើងព្យាបាលជូនពលរដ្ឋចំនួនចាប់ពី៨០០នាក់ទៅ១២០០នាក់ក្នុងរយះពេលមួយថ្ងៃ។គួររំលឹកថាក្រុមគ្រូពេទ្យស្ម័គ្រចិត្តតាមរយះសហភាពសហព័ន្ធយុវជនកម្ពជាខេត្តស្វាយរៀងចុះពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះជាលើកទី៣១ហើយក្នុងខេត្តស្វាយរៀង។លោក ពេញ ជា អភិបាលស្រុករមាសហែកតំណាងឲ្យប្រជាពលរដ្ឋក្នុងឃុំដូងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតពិសេសលោកជំទាវ ហ៊ុន ម៉ាណា ដែលជាប្រធានបានយកចិត្តទុកដាក់ពីសុខម៉ាលភាពរបស់ប្រជាពលរដ្ឋបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបែបនេះ នេះជាគុណបំណាច់មិនអាចកាត់ថ្លៃបាន។ក្នងនាមប្រជាពលរដ្ឋទាំងអស់នៅឃុំដូង ជាថ្មីម្ដងសូមថ្លែងអំណរគុណនិងជូនពរជ័យដល់ថ្នាក់ដឹកនាំគ្រប់ថ្នាក់និងសហការីរបស់សហភាពសហព័ន្ធយុវជនកម្ពុជាព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តវេជ្ជសាស្ត្រសម្ដេចតេជោសូមទទួលបានជ័យជំនះគ្រប់ភារកិច្ចនិងជួបនូវពរជ័យបួនប្រការគឺ អាយុ.វណ្ណះ សុខះ.ពលះកុំបីឃ្លៀងឃ្លាតឡើយ៕     
    
    
 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print