បុរសម្នាក់ស្រវឹងស្រារាល់ថ្ងៃធ្វើបាបប្រពន្ធកូនមិនអស់ចិត្តយកសាំងចាក់ដុតបន្ទប់ឡៅតឿ

ចែករំលែក៖

ភ្នំពេញ៖អគ្គីភ័យឆេះបន្ទប់ឡៅតឿក្នុងផ្ទះលេខ៣៤ ផ្លូវលេខ២៦BT ស្ថិតនៅក្រុម៣ ភូមិត្នោជ្រុំ១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៥ ដែលស្ត្រីជាម្ចាស់ផ្ទះកើតហេតុមានឈ្មោះ សោម សុខា អាយុ៥៨ឆ្នាំ បញ្ជាក់ ប្រាប់សមត្ថកិច្ចថា អគ្គីភ័យនេះបង្កឡើងដោយប្តីគាត់ស្រវឹងស្រាហើយបានយកសាំងចាក់ដុតក្នុង បន្ទប់ឡៅតឿនោះ។
​ស្ត្រីដដែលបន្តថា ប្តីរបស់គាត់មានឈ្មោះ ចាប ម៉ាលី អាយុ៦៥ឆ្នាំ អតីតមន្ត្រីបំរើការងារ នៅក្រសួងកសិកម្ម បច្ចុប្បន្នចូលនិវត្តន៍ហើយ។ ក្រៅរបររត់ម៉ូតូឌុបបានលុយបន្តិចបន្តួចប្តីគាត់ក៏ យកលុយទៅស្រាផឹកស្រវឹងស្ទើរាល់ថ្ងៃ និងរករឿងប្រពន្ធកូន។ ទើបនៅថ្ងៃកើតហេតុនេះប្តីគាត់ទៅ ទិញសាំងមកចាក់បន្ទប់ដុតបណ្តាលឲ្យឆេះហុយផ្សេងពេញក្នុងផ្ទះបង្កការភ្ញាក់ដល់អ្នកជិតខាង។

​បុរសម្នាក់ជាកូនបានជំរុញឲ្យសមត្ថកិច្ចអនុវត្តតាមច្បាប់ចំពោះឪពុកខ្លួន។ បុរសរូបនេះ និយាយថា សុំឲ្យសមត្ថកិច្ចឃាត់ខ្លួនឪពុករបស់គាត់អនុវត្តតាមច្បាប់អំពើហឹង្សាក្នុងគ្រួសារធ្វើបាប ប្រពន្ធកូន ហើយម្តាយរបស់ក៏មានជម្ងឺផងដែរមិនទ្រាំទ្របាននូវទង្វើឪពុកខ្លួនបន្តទៀតបានទេ។

​ស្ត្រីម្នាក់ជាអ្នកលក់សាំងបានបញ្ជាក់ឲ្យដឹងដែរថា បុរសរូបនោះគាត់បានកញ្ឆក់យកដប សាំងកន្លះលីត្ររួចរត់សំដៅទៅផ្ទះគាត់ ហើយអ្នកភូមិឃើញដូច្នោះក៏ដេញតាមយកសាំងវិញតែគេ ដេញអត់ទាន់ មួយសន្ទុះក្រោយមកក៏ផ្អើលឆោឡោឡើងថាភ្លើងឆេះផ្ទះ។

​លោកវរសេនីយ៍ទោ ព្រហ្ម យ៉ន នាយការិយាល័យបង្កា និងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានប្រាប់ឲ្យដែរថា អគ្គីភ័យនេះគឺបណ្តាលមកពីបុរសម្ចាស់ផ្ទះនោះគាត់ មានជម្ងឺសសៃរប្រសាទចាក់ដុតឆេះពូកខ្នើយនៅក្នុងបន្ទប់ឡៅតឿ។ លោកថា រថយន្តពន្លត់អគ្គី ភ័យបានចេញអន្តរាគមន៍ចំនួន៣គ្រឿងតែយើងប្រើប្រាស់ទឹកអស់១គ្រឿង ហើយក្នុងហេតុការណ៍ នោះក៏ពុំបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ គ្រាន់តែរងរបួសបុរសម្ចាស់ផ្ទះសសៃរ ប្រសាទគាត់ដើររអិលដួលខ្លួនឯងប៉ុណ្ណោះ៕ តាឡឹម 

...

    
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print