ការបិទទ្វាររដ្ឋាភិបាលធ្វើឲ្យសេដ្ឋកិច្ចអាមេរិកខាតបង់ជាច្រើន

ចែករំលែក៖

ទីក្រុងវ៉ាសុីនតោន៖ ប្រសិនបើគណបក្សប្រជាធិបតេយ្យ យល់ព្រមឲ្យលោកត្រាំចំណាយប្រាក់សម្រាប់សាងសង់ជញ្ជាំងព្រំដែននោះ អាមេរិកនឹងមិនត្រូវប្រឈមការខាតបង់សេដ្ឋកិច្ចយ៉ាងច្រើនបែបនេះឡើយ​។ បច្ចុប្បន្នអាចនិយាយបានថា ការខាត់បង់សេដ្ឋកិច្ច មានច្រើនជាង ប្រាក់សម្រាប់សាងសង់ជញ្ជាំងព្រំដែនទៅទៀតដោយការការបិទទ្វាររដ្ឋាភិបាល។

តាមការវាយតម្លៃ ការបិទទ្វាររដ្ឋាភិបាលអាមេរិក ឈានចូលជិតមួយខែហើយដែលជាការបិទទ្វារ យូបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក ។ ការបិទទ្វារ ដោយសារតែ សភាមិនគាំទ្រចំណាយប្រាក់ប្រមាណ​ជិត ៦ពាន់លានដុល្លារសម្រាប់សាងសង់ជញ្ជាំងព្រំដែន​តាមសំណើររបស់លោកត្រាំ ។

ប៉ុន្តែការបិទទ្វារ មួយផ្នែកធំនៃរដ្ឋាភិបាលអាមេរិក និងធ្វើឲ្យសេដ្ឋកិច្ចជាតិត្រូវខាតបង់ច្រើនជាង ប្រាក់ចំណាយសាងសង់ជញ្ជាំងទៅទៀត ។ មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យសារព័ត៌មាន​ CNBC ​ដឹងថា ប្រធានាធិបតីដូណាលត្រាំ បានបង្កើន​ការខាត់បង់ដោយសារបិទទ្វាររដ្ឋាភិបាល កើនឡើងទ្វេរដង​ប្រៀបធៀប ពេលដំបូង ។

ដំបូងឡើយ​លោកត្រាំគិតតែការខាតបង់ ដោយសារតែប៉ះពាល់ដល់បុគ្គលិក​ជាង ៨សែននាក់​ដែល សម្រាកពីការងាដោយគ្មានប្រាក់ខែ ។ក្រោយមកក៏បានវាយតម្លៃពីការខាតបង់ដោយសារតែអ្នកវិនិយោគ មិនមករកស៊ីនៅអាមេរិក ការបាត់បង់ការងារធ្វើ​ រួមផ្សំជាមួយសង្គ្រាមពាណិជ្ជកម្ម​ជាទ្រង់ទ្រាយធំ រវាងអាមេរិកនិងប្រទេសជុំវិញពិភពលោកទៀតធ្វើឲ្យការខាតបង់សេដ្ឋកិច្ចកាន់តែច្រើន ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ប្រសិនបើរដ្ឋាភិបាលអាមេរិក នៅតែបន្តបិទទ្វារហូតដល់បំណាច់ ខែមករានេះ ការខាតបង់សេដ្ឋកិច្ច លើសពីចំនួនទឹកប្រាក់​៥,៧ពាន់លានដុល្លារ ដែលលោកត្រាំស្នើរសាងសង់ជញ្ជាំងព្រំដែនទៅទៀត៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print