ខេត្តត្បូងឃ្មុំ ៖ បុរស២នាក់ធ្វេីដំណេីរដោយម៉ូតូមួយគ្រឿងមិនមានភ្លេីងបំភ្លឺផ្លូវបានជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយរថយន្តពីក្រោយ បណ្តាលអោយស្លាប់ម្នាក់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ និងអ្នករួមដំណេីររងរបួសធ្ងន់។
នគរបាលចរាចរណ៍អោយដឹងថា ហេតុការណ៍នេះកើតឡើងរវាងរថយន្តបុកជាមួយម៉ូតូកាលពីវេលាម៉ោង៧២០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ម្សិលមិញ នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១២-២១៣ ស្ថិតនៅភូមិរោងចក្រស្ក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែក និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យខេត្ត ។
ប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកេីត ហេតុមានម៉ូតូម៉ាកអ៉ឹមអេសអុិច (MSX)ពណ៌សរ បេីកបរពីទិសខាងលិចទៅទិសខាងកេីត បេីកបរ ក្នុងល្បឿនយ៉ាងលឿង គ្មានភ្លេីងសំរាប់បំភ្លឺ ។ លុះបេីកបរដល់ចំណុចកេីតហេតុបានបុករថយន្តធុនធំមួយគ្រឿង មិនស្គាល់ម៉ាកបេីកបរពីទិសខាង លិចទៅទិសខាងកេីតចំពីក្រោយពេញទំហឹងតែម្ដង ។
សមត្ថកិច្ចបានដឹងទៀតថា ម៉ូតូម៉ាកអិមអេសអុិច(MSX) ពណ៌ស បេីកបរដោយឈ្មោះ ឡុង ឌី ភេទប្រុស អាយុ២០ឆ្នាំជាតិខ្មែរ រស់នៅភូមិខ្នងក្រពេីលិច ឃុំត្រមូងស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកមេមត់) និងរួមដំណើរឈ្មោះ ឈាង ដារ៉ូ ភេទប្រុស អាយុ១៩ឆ្នាំជាតិខ្មែរ រស់នៅភូមិខ្នងក្រពេីលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) ។ ចំណែកអ្នកបេីកបររថយន្តធុនធំ មិនស្គាល់អត្តសញ្ញាណ មិនស្គាល់ឈ្មោះទេព្រោះបានបេីករថយន្តគេចចេញពីកន្លែងកេីតហេតុបាត់ ។
សមត្ថកិច្ចបញ្ជាក់ថា ចំពោះសពឈ្មោះ ឡុង ឌីន ត្រូវបានក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីសាសនា និងឈ្មោះ ឈាង ដារ៉ូ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះបន្តរនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។ ដោយឡែកម៉ូតូចំនួន០១គ្រឿង សមត្ថកិច្ចនគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដេីម្បីធ្វើការស្រាវជ្រាវ និងបំពេញសំណុំរឿងតាមនីតិវិធី ៕ វណ្ណៈ