ប៉ុនប៉ងវាយប្រហារ សេតវិមាន ទីកន្លែងធ្វើការរបស់ ប្រធានាធិបតីអាមេរិក ដោយប្រើកាំភ្លើងប្រឆាំងរថក្រោះ ត្រូវប៉ូលិសចាប់ខ្លួនទាន់ពេល

ចែករំលែក៖

ទីក្រុងវ៉ាសុីនតោន៖ សន្តិសុខ ការពារសេតវិមាន ដែលជា ទីកន្លែងធ្វើការរបស់ ប្រធានាធិបតីអាមេរិក និង មន្ត្រីសំខាន់​ៗ​ត្រូវបានការពារយ៉ាងតឹងតែង ដោយគ្មានអ្នកណាម្នាក់អាចចូលខាងក្នុងដើម្បីវាយប្រហារនោះឡើយ ។
ភេរវករមួយរូប មានអាយុទើបតែ ២១ឆ្នាំប៉ុណ្ណោះ បានប៉ុនប៉ងវាយប្រហារ សេតវិមានអាមេរិក​ដោយប្រើប្រាស់កាំភ្លើង​ប្រឆាំងរថក្រោះ​និង គ្រាប់បែក សម្រុកចូលសេតវិមាន ។ ការប៉ុនប៉ងខាងលើត្រូវបានរារាំង ដោយកម្លាំងសន្តិសុខ ។​
ទីភ្នាក់ងារស៊ើបការណ៍FBI បានឲ្យដឹងថា ៖ជនប៉ុនប៉ងវាយប្រហារមានឈ្មោះ Hasher Jallal Taheb អាយុ២១ឆ្នាំមកទីក្រុងCumming ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីបុរសនេះបានលក់រថយន្តរបស់គាត់ដើម្បីទិញគ្រឿងអាវុធ។ ក្រុមសន្តិសុខអាមេរិកបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឱ្យខូចខាតឬបំផ្លាញអាគារដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ដោយប្រើគ្រឿងផ្ទុះ។
ប្រភពព័ត៌មានបានឲ្យដឹងថា៖ ​ជនប៉ុនប៉វាយប្រហារ Hasher Jallal Taheb មានផែនការវាយប្រហារអត្តឃាត ដោយប្រើប្រាស់គ្រឿងផ្ទុះនិងគ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះ​។ យុវជន Hasher Jallal Taheb បានក្លាយជាជនជ្រុលនិយម និងបានផ្លាស់ប្តូរឈ្មោះរបស់គាត់ហើយគ្រោងនឹងធ្វើដំណើរទៅបរទេស។
ភ្នាក់ងារពិសេសក្រុមFBI លោក Chris Hacker បាននិយាយថា៖ ការរស៊ើបអង្កេតនេះ បានចំណាយពេលអស់មួយឆ្នាំមកហើយ។ការស៊ើបអង្កេតកំពុងបន្តធ្វើ ប៉ុន្តែ នៅដំណាក់កាលនេះ គេជឿថា Hasher Jallal Taheb ធ្វើសកម្មភាព តែម្នាក់ឯងប៉ុណ្ណោះ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print