មេការ​ជនជាតិ​ចិន​នៃ​មន្ទីរពេទ្យ​វ៊ិចតូរៀ​ ពុំ​ទាន់​ត្រូវ​បាន​តុលាការ​សម្រេច​ចោទ​ប្រកាន់​ទេ​ ករណី​បង្ខាំង​មនុស្ស​ដោយសារ​គ្មាន​ប្រាក់​បង់​ថ្លៃ​វះកាត់​

ចែករំលែក៖

ភ្នំពេញ​ ៖ ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​ថ្លែង​ថា​ រហូត​មក​ទល់​រសៀល​ថ្ងៃ​ទី​១៧​ ខែ​មករា​ នេះ​ លោក​ វង្ស​ ប៊ុន​វិសុទ្ធ​ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពុំ​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ​ ចំពោះ​មេការ​ជនជាតិ​ចិន​នៃ​មន្ទីរពេទ្យ​វ៊ិចតូរៀ​ ដែល​ចាប់​បង្ខាំង​ស្ត្រី​ម្នាក់​និង​កូនស្រី​ ដោយសារ​គ្មាន​ប្រាក់​បង់​ថ្លៃ​សេវា​វះកាត់​ ។

មន្ត្រី​ចូលរួម​ប្រតិបត្តិការ​ បញ្ជាក់​យ៉ាង​ច្បាស់​ ថា​ ករណី​នេះ​ សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្នាក់​ប៉ុណ្ណោះ​ ពោល​គឺ​លោក​ស្រី​វេជ្ជបណ្ឌិត​ សៀង​ សុគន្ធ​ អ្នក​ទទួល​ខុសត្រូវ​នៃ​មន្ទីរពេទ្យ​វ៊ិចតូរៀ​ ពុំ​មានការ​ឃាត់ខ្លួន​ទេ​ ។

​ទាក់ទិនព្រឹត្តិការណ៍ដ៏កក្រើកមួយនេះ មជ្ឈដ្ឋាននានា បានទទូចឲ្យរដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល និងអាជ្ញាធរចាត់វិធានការ​ឲ្យតឹងរឹងបំផុត ពោលមិនត្រឹមតែបិទត្រឹមមន្ទីរពេទ្យនោះឡើយ គឺត្រូវរកអ្នកទទួលខុសត្រូវ ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងករណីនេះ មកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

តាមព័ត៌មានមួយចំនួន មន្ទីរពេទ្យវ៉ិចតូរៀនេះ ពីមុនមានឈ្មោះថា «សៀនតាយ» ប៉ុន្ដែក៏មានរឿងអាស្រូវលើការព្យាបាលជំងឺ ក៏ត្រូវបានក្រសួងសុខាភិបាល បិទចោល ប៉ុន្ដែក៏សុំបើកដោយប្ដូរឈ្មោះ វ៉ិចតូរៀ នេះតែម្ដង រហូតមានរឿងអាស្រូវជាលើកទី២។

បញ្ហា​នេះ​ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ​ ម៉ម ប៊ុនហេង ក៏បានចេញសេចក្ដីសម្រេច បិទមន្ទីរពេទ្យនេះជាផ្លូវការហើយ​ ៕ ចេស្តា

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print