ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់អ្នកបើករថយន្តជែងជ្រុលចង្កូតទៅបុកម៉ូតូរបួសធ្ងន់មនុស្សពីរនាក់

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាលបានសម្រេចធ្វើការចោទប្រកាន់ អ្នកបើករថយន្តវ៉ាជែងជ្រុលចង្កូតទៅបុកម៉ូតូពីក្រោយរងរបួសធ្ងន់ពីនាក់នៅស្រុកខ្សាច់កណ្តាល ក្រោមបទចោទ”បើកបរធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយត្ន័ បណ្តាលឲរបួសអ្នកដ៍ទៃ” តាមមាត្រ៨៣ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលប្រព្រឹត្តនៅ ចំណុចភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១២នឹង៥០នាទី ។

បច្ចុប្បន្នសំណុំរឿងខាងតំណាងអយ្យការបានបញ្ជូនទៅខាងលោកចៅក្រមសើុបសួរដើម្បីសម្រេចឃុំខ្លួន ឬមិនឃុំខ្លួន។

ជនត្រូវចោទមាន ឈ្មោះ ហុក សុគុនន្ធា ភេទប្រុស អាយុ៣៦ឆ្នាំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះរិន ម៉ារីយា ភេទស្រី អាយុ១៥ឆ្នាំ នៅភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនិងទី០២ឈ្មោះ រិន យ៉ាវេន ភេទប្រុស  អាយុ០៩ឆ្នាំ នៅភូមិឃុំជាមួយគ្នារងរបួសធ្ងន់ ។

នគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានអោយដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាករ៉ាយណូ ពណ៌សរ លាយបៃតងចាស់ ប្រភេទដឹកដី ពាក់ផ្លាកលេខក-៦៩៣៨ ភព៣  បើកបរក្នុងទិសដៅពីត្បូងទៅជើង រួមដំណើរ លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយនឹងម៉ូតូមួយគ្រឿងម៉ាកHonda C125 ពណ៌ខ្មៅ ប្រភេទស្រី ពាក់ផ្លាកលេខភ្នំពេញ1F-2711 បើកបរក្នុងទិសដៅស្របគ្នា បណ្តាលអោយរថយន្តបុកចំពីក្រោយម៉ូតូចំយ៉ាងពេញទំហឹងតែម្តង៕ ភ្លាមៗអ្នករងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ)។

មូលហេតុអ្នកបើកបររថយន្តបើបរវ៉ាជែងខ្វះការប្រុងប្រយត្ន័  ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print