មង្គលការនី រតនា កក្រើកអ្នកសិល្បៈ អ្នកជំនួញ និងមន្ត្រី

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃសិរីមង្គលតារាចម្រៀង និងជា ម្ចាស់ពានទី ១ Cambodian Idol លោក នី រតនា បានបង្កើតឲ្យមានការភ្ញាក់ផ្អើលអស់អ្នកគាំទ្រ ដែលគេដឹងថាមានវត្តមានយ៉ាងច្រើនកុះករពីសំណាក់សិល្បករគ្រប់ទម្រង់ មន្ត្រីរាជការមានមុខមាត់ និងអ្នកជំនួញប្រមាណជាង១ពាន់នាក់ចូលរួម។ មង្គលការតារារូបនេះត្រូវបានគេចាត់ទុកថាជាមង្គលការគគ្រឹកគគ្រេងសម្រាប់អ្នកសិល្បៈប្រចាំឆ្នាំនេះ។

នី រតនា ចូលរោងជ័យជាមួយ ភិរិយាឈ្មោះ ហេង សុវណ្ណតក្តិណា ដែលជាកូនស្រីអ្នកជំនួញធំជាផ្លូវការហើយបន្ទាប់ពីភ្ជាប់ពាក្យចាប់តាំងពីខែមេសាឆ្នាំ ២០១៨ កន្លងមក។ ចាប់តាំងពីថ្ងៃចូលរោងជ័យ និងចូលដល់ថ្ងៃពិធីផ្លូវការ នៅថ្ងៃទី១៨ខែមករាឆ្នាំ២០១៩ នេះគេសង្កេតឃើញមានបណ្តាញសារព័ត៌មានក្នុងស្រុកចាប់អារម្មណ៍ច្រើនពិសេសវត្តមានសិល្បករលេចមុខក្នុងកម្មវិធីជាមួយពាក្យជូនរយ៉ាងច្រើន។ តាមការបញ្ជាក់ពីម្ចាស់សម្អាងការដែលទទួលរ៉ាប់រងពិធីការមួយចំនួនធំក្នុងកម្មវិធីនេះបានបញ្ជាក់ថា ម្ចាស់ដើមការចាយលុយទាំងដុំៗពោលចំណាយមិនក្រោម៨ពាន់ដុល្លារអាមេរិកឡើយ ខណៈដែលអាហារសម្រាប់ទទួលភ្ញៀវកិត្តិយសនាល្ងាចថ្ងៃដដែលនោះដែរគឺប្រមាណជាង១០០តុ ដែលគិតជាសាច់ប្រាក់ប្រមាណពី២៨០០០ ទៅ៣ម៉ឺនដុល្លារអាមេរិកឯណោះ។ ក្រៅពីនេះមានការចំណាយខ្ពស់ផងដែរទៅលើការតុបតែងរោងពិធីដែលរចនាដោយផ្ចិតផ្ចង់ និងផ្កាស្រស់នាំចូលពីបរទេសយ៉ាងស្រស់ស្អាតទាក់ទាញផងដែរ។នេះក៏មិនទាន់គិតដល់ការជួលទីតាំងមង្គលនៅឯអាគារ ដឺព្រេមៀ សេនធ័រ សែនសុខ (អាគារ D,E) ដែលជាអាគារលំដាប់ ទំនើបប្រណីតចុងក្រោយគេនៅកម្ពុជានោះនៅឡើយ។
​ទោះបីជាការចំណាយមួយយ៉ាងខ្ពស់ រួមដោយការចងដៃដល់គូស្វាមីភរិយាថ្មីនេះជាមួយគ្រឿងអលង្ការដាំដោយពេជ្រ ថ្លៃកកប់ពពកក្តី ក៏ថ្លៃបណ្ណាការសម្រាប់កូនក្រមុំមិនត្រូវបានទម្លាយនោះទេ ថាមានទំហំប៉ុណ្ណា។

​គួរបញ្ជាក់ផងដែរថា ចំណងស្នេហ៍វ័យជាង៣ឆ្នាំរបស់តារាចម្រៀង នី រតនា និងកញ្ញា ហេង សុវណ្ណភក្តិណា បានឈានដល់ការភ្ជាប់ពាក្យទទួលស្គាល់ពីឪពុកម្តាយទាំងសងខាងកាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០១៨ នៅគេហដ្ឋានខាងស្រីនាបុរី ប៉េង ហួត ស្ទឹងមានជ័យ។ ក្រោយភ្ជាប់ពាក្យពួកគេបានសាងភាពផ្អែមល្ហែម និងពង្រីកផ្សព្វផ្សាយលើមុខជំនួញរួមគ្នាផ្នែកលក់គ្រឿងសម្អាង។ នី រតនា ដែលមានឈ្មោះដើម នី ម៉ាប់ ធ្លាប់បញ្ជាក់ថាលោកនឹងនៅតែបន្តការងារសិល្បៈដដែលបើទោះបីជារៀបការរួចនិងមានមុខជំនួញរួមជាមួយអនាគតភរិយាក្តី៕

...

ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print