ទៅ​ចិន​៣ថ្ងៃ​ សម្តេច​តេជោ​នឹងជួប​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​ចិន​ ចុះ​ហត្ថលេខា​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ

ចែករំលែក៖

ភ្នំពេញ​៖ ​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ​ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​ ទៅ​បំពេញ​ទស្សនកិច្ច​៣ថ្ងៃ​ នៅ​ប្រទេស​ចិន​ ចាប់​ពី​ថ្ងៃទី​២០​ ដល់​ ថ្ងៃ​ទី​២៣​ ខែ​មករា​ ។

សម្តេច​តេជោ​ មាន​ប្រសាសន៍​ថា​ នៅក្នុងដំណើរទស្សនកិច្ចលើកនេះ សម្តេច​មានគម្រោងពិភាក្សាការងារជាមួយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង និង លោកនាយករដ្ឋមន្ត្រីចិន លី ឃឺឈាង ដើម្បីពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងនាមជាប្រទេសដៃគូយុទ្ធ​សាស្រ្តគ្រប់ជ្រុងជ្រោយ។

នៅក្នុងឱកាសនោះ សម្តេច​តេជោ​នឹងមានកិច្ចពិភាក្សាលើការពង្រឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគផងដែរ។ អនុស្សារណៈនិងកិច្ចព្រមព្រៀងមួយចំនួនត្រូវបានពង្រាងរួចហើយ សម្រាប់ចុះហត្ថលេខាជាមួយភាគីមិត្តចិន។

សម្តេច​តេជោ​ “មិត្តចិនមានទំនាក់ទំនងល្អដូចជាបងប្អូន និងបានជួយកម្ពុជាយើងយ៉ាងច្រើនចាប់តាំងពីជំនាន់​សម្តេចតាមកទល់សព្វថ្ងៃនេះ។ កម្ពុជា សូមអរគុណមិត្តចិន ចំពោះការជួយជ្រោមជ្រែងទាំងឡាយ ដែលបានធ្វើអោយកម្ពុជារីកចម្រើនមកទល់សព្វថ្ងៃ”៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print