ក្រោយបុកគ្នាលើអាកាស រុស្ស៊ីផ្អាកហោះហើរយន្តហោះចម្បាំង​ Su-34

ចែករំលែក៖

រុស្ស៊ីចេញបញ្ជាឲ្យយន្តហោះ​ចម្បាំង​ Su-34 ទាំងអស់ផ្អាកហោះហើរ ក្រោយគ្រោះថ្នាក់ ដើម្បីត្រួតពិន្យ ស្វែងរកមូលហេតុច្បាស់លាសមុនពេលដំណើរការហោះហើរឡើងវិញ ។

គ្រោះថ្នាក់យន្តហោះចម្បាំងពីរគ្រឿងបុកគ្នានៅលើអាកាសកាលពីថ្ងៃទី​១៨ខែមករា​នូវប្រភេទយន្តហោះចម្បាំងទំនើបបំផុត Su-34 បានធ្វើឲ្យ រុស្ស៊ី​ចេញបញ្ជាឲ្យយន្តហោះប្រភេទនេះ១២០គ្រឿងផ្អាកហោះហើរ ដើម្បីត្រួតពិនិត្យ​ប្រព័ន្ធសុវត្ថិភាពឡើងវិញ ។

តាមការប្រកាសរបស់ ក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់ថា យន្តហោះចម្បាំង​​Su-34 ​របស់កងពលដែនអាកាសលេខ​៥ រុស្ស៊ីបានបុកគ្នាលើអាកាសពេលកំពុងតែហ្វឹកហាត់​នៅដែនអាកាស ជាប់ ជប៉ុននិងកូរ៉េខាងជើង ។

សារព័ត៌មាន TASS នៅថ្ងៃទី១៨ខែមករាបានផ្សាយថា  ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើង នៅព្រឹកថ្ងៃទីសុក្រនេះ។ ការប៉ះទង្គិចគ្នានោះពេលន្តហោះទាំងពីរកំពុងតែហ្វឹកហាត់។ អាកាសយានិកបានបាញ់ឆត្រយោងចេញក្រៅទាន់ពេល ប៉ុន្តែពេលនេះមិនទាន់រកឃើញនៅឡើយ។ ចំណែកអាកាសយានិកពីរនាក់ទៀត មិនទាន់ដឹងនៅឡើយទេ ។

នេះជាគ្រោះថ្នាក់ លើកដំបូងសម្រាប់កម្លាំងទាហានអាកាសរបស់រុស្ស៊ីនៅក្នុងឆ្នាំ២០១៩នេះ ហើយនេះជាគ្រោះថ្នាក់ដ៏កកម្រ កើតឡើងចំពោះក្រុមយន្តហោះចម្បាំង Su -34៕

...

Syria. Sukhoi Su-34 strike fighters


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print