អាមេរិកបង្កើនគំនាបលើអីរ៉ង់គ្រប់វិស័យ តែអីរ៉ង់ថា អត់ចុះចាញ់ឡើយ

ចែករំលែក៖

ស្ថានភាពទំនាក់ទំនងរវាងអីរ៉ងនឹងអាមេរិក កាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ដោយអាមេរិកបង្កើនការដាក់គំនាប់ទៅលើ​ប្រទេសអីរ៉ង ។​ផ្ទុយទៅវិញ អីរ៉ង មិនដេលខ្វល់ពីការ​ដាក់ទណ្ឌកម្ម ការព្រមានពីអាមេរិកនោះឡើយ មិនតែប៉ុណ្ណោះអីរ៉ងបានបាញ់មីស៊ីលនាំផ្កាយរណបឡើងទៅកាន់តារាវិថីផែនដីទៀតផង​។

នៅពេលដែលអីរ៉ង ប្រងើយចំពោះការព្រមានពីអាមេរិក ពេលនេះ អាមេរិកបានចាប់ខ្លួនពលរដ្ឋ​អីរ៉ងម្នាក់ ​ដោយមិនបានបង្ហាញពីបទល្មើសណាមួយឈានដល់ការចាប់ខ្លួននោះឡើយ ។ ការចាប់ពលរដ្ឋ​អីរ៉ង ត្រូវបានគេចាត់ទុកថា​ ជាចំណាប់ខ្មាំងការទូត ដើម្បី អាមេរិកបង្ខំឲ្យអីរ៉ង ត្រូវស្តាប់តាម​។

កន្លងមកថ្មី ពលរដ្ឋអ៊ីរ៉ង់ ដើមកំណើតនៅអាមេរិកម្នាក់ ត្រូវបានតុលាការសហព័ន្ធ ចេញដីកាឃាត់ខ្លួន ហើយមិនទាន់ដឹងថា ស្ថិតក្រោមបទចោទប្រកាន់ ក្នុងបទល្មើសអ្វីច្បាស់លាស់នៅឡើយទេ ។ស្ត្រីខាងលើជានាយកប្រតិបត្តិរបស់បណ្តាញព័ត៌មានទូរទស្សន៍ Press TV ផ្សាយភាសាអ៊ីរ៉ង់-អង់គ្លេស ឈ្មោះ MarziehHashemiនេះ ធ្វើឡើងតាមអ្វីដែលតុលាការថ្នាក់ស្រុកបានស្នើសុំ ។ ប៉ុន្តែទោះបីយ៉ាងណា ពលរដ្ឋអ៊ីរ៉ង់រូបនេះ អាចមានការដោះលែងឲ្យមានសេរីភាពវិញ។

បើតាមប្រភពផ្សាយថា ការឃាត់ខ្លួននេះ ដើម្បីសាកសួរ ឬពិនិត្យមើលថា តើបណ្តាញទូរទស្សន៍របស់គាត់ Press TV មានច្បាប់ទម្លាប់ត្រឹមត្រូវឬយ៉ាងណានៅក្នុងការផ្សាយជាភ្នាក់ងារឲ្យរដ្ឋាភិបាលបរទេស ។

ព័ត៌មានលម្អិតបន្ថែមទាក់ទងករណីនេះ មិនត្រូវបានបញ្ចេញជាសាធារណៈនោះឡើយ ខណៈដែលស្ថានការណ៍តានតឹងរវាងអ៊ីរ៉ង់នឹងរដ្ឋាភិបាលអាមេរិកកំពុងទុំជោរខ្លាំងឡើង ។ អាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់ ហើយបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចស្ទើរងើបមុខមិនរួចទៅលើរដ្ឋាភិបាលប្រទេសនេះ ។ កាលដើមឡើយ រដ្ឋាភិបាលអ៊ីរ៉ង់បានស្តាប់បង្គាប់អាមេរិកខ្លាំងណាស់ ប៉ុន្តែដោយមានការធ្វើបដិវត្តន៍ពីប្រជាពលរដ្ឋអ៊ីរ៉ង់ ទម្លាក់រដ្ឋាភិបាលដែលស្តាប់តាមខ្សែញាក់របស់អាមេរិកនោះ ធ្វើឲ្យអាមេរិកចងគំនុំ ហើយចេះតែតាមរករឿងមិន​ឈប់មិនឈរ ។ កាលពីពេលថ្មីៗនេះ អ៊ីរ៉ង់ក៏បានចាប់ឃុំខ្លួនពលរដ្ឋមានសញ្ជាតិពីរ អាមេរិក-អ៊ីរ៉ង់ ម្នាក់ផងដែរ ។

អ៊ីរ៉ង់បានទាមទារដោះលែងជាបន្ទាន់អ្នកស្រី Hashemiដែលបណ្តាញទូរទស្សន៍រដ្ឋ Press TV ផ្សាយថា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យដោយកម្លាំង ប៉ូលិសស៊ើបអង្កេតសហព័ន្ធ (FBI)របស់អាមេរិក ស្ថិតនៅអាកាស​យានដ្ឋានអន្តរជាតិ Louis Lambertនោះ ។

តាមការផ្សព្វផ្សាយព័ត៌មានរបស់ Press TV ថា អ្នកស្រី Hashemiបានកើតនៅ Melanie Franklin សហ​រដ្ឋអាមេរិក ហើយបានដូរនាំត្រកូល ក្រោយពីចូលទៅនៅជាមួយសាសនាអិស្លាម ។

លោក JavadZarifរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ ត្រូវភ្នាក់ងារព័ត៌មាន INSA ស្រង់សម្តីមកផ្សាយថា អ្នកស្រី Hashemiបានទទួលសញ្ជាតិជាពលរដ្ឋតាមច្បាប់ ក្រោយរៀបការជាមួយបុរសអ៊ីរ៉ង់ ។

សកម្មភាពខាងលើ របស់អាមេរិកលើតឡើងក្រោយពេល ប្រធានាធិបតី​​ Hassan Rouhani ​បានបញ្ជាក់ថា​ សាធារណរដ្ឋអ៊ីរ៉ង់់ នឹងឆ្លងផុតរាល់ការដាក់ទណ្ឌកម្មទាំងឡាយ​របស់​អាមេរិក ហើយទីក្រុងវ៉ាស៊ីនតោន មិនអាច​បន្ត​ដាក់ទណ្ឌកម្មទៅលើទីក្រុងតេអ៊ីរ៉ង់់ទៀតឡើយ ។

ប្រធានាធិបតីអ៊ីរ៉ង់់ បានប្រកាសនៅក្នុងទីក្រុង Gonbad E Kavous​​ថា​អ៊ីរ៉ង់់ នឹងយកឈ្នះការដាក់ទណ្ឌកម្ម ក៏ដូចជាសម្ពាធពីអាមេរិក មកលើសេដ្ឋកិច្ច របស់ប្រទេសនេះ។

ប្រធានាធិបតី រ៉ូហានី​បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនអាចបញ្ចុះបញ្ចូលទីក្រុងតេអ៊ីរ៉ង់់ បានឡើយ​។ ទន្ទឹមនឹងនោះ អ៊ីរ៉ង់់មិនដែលខ្លាច រាល់សកម្មភាពដ៏អាក្រក់របស់សត្រូវនោះឡើយ​ ហើយនឹងដោះស្រាយបានរាល់បញ្ហា​ប្រឈមមុខនានា។

ទន្ទឹមនឹងនោះប្រធានាធិបតីអ៊ីរ៉ង់់ លោក​ Rouhani ​ក៏បានវាយតម្លៃខ្ពស់ ដល់ការខិតខំរបស់អ៊ីរ៉ង់់ដែលបានត្រៀមបញ្ជូនផ្កាយរណប ពីរគ្រឿងឡើងទៅកាន់តារាវិថីផែនដី​។ ​ផ្កាយរណបពីរគ្រឿងនោះមានឈ្មោះ Payam​និង​ Doosti​នឹងត្រូវបាញ់បង្ហោះ នៅពេលប៉ុន្មានថ្ងៃខាងមុខ​ ។

កន្លងមករដ្ឋមន្ត្រីការបរទេស អាមេរិក លោក Mike Pompeo បានព្រមានដល់អ៊ីរ៉ង់ មិនត្រូវបន្តសកម្មភាព បាញ់មីស៊ីលឡើងទៅកាន់ទីអវកាសទៀតឡើយ ប្រសិនបើប្រទេសនេះនៅតែបន្តនោះ នឹងត្រូវប្រឈមការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការបរទេសកាន់តែខ្លាំង។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Pompeo បានប្រកាសនៅថ្ងៃទី១៦ ខែមករាថា ការដែលអ៊ីរ៉ង់បរាជ័យក្នុងការនាំផ្កាយរណបឡើង ទៅកាន់តារាវិថីផែនដីដោយមីស៊ីល បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសអិស្លាមមួយនេះ កំពុងតែបន្តសកម្មនៅក្នុងការផលិតមីស៊ីលឆ្លងទ្វីប ដែលអាចវាយប្រហារដល់អឺរ៉ុប និងអាមេរិក។

រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍អ៊ីរ៉ង់ លោក  Mohammad Javad Azari Jahromiបាននិយាយថា ក្នុងពេលជាមួយគ្នានេះ អ៊ីរ៉ង់បានព្យាយាម បាញ់មីស៊ីលនាំផ្កាយរណបឡើងទៅកាន់លំហរអាកាស ដោយសារតែ មីស៊ីល របស់អ៊ីរ៉ង់ មិនមានល្បឿនលឿនគ្រប់គ្រាន់ ដើម្បីឡើងដល់តារាវិថីផែនដី។

នៅប៉ុន្មានថ្ងៃខាងមុខទៀត អ៊ីរ៉ង់នឹងបន្តបាញ់សមីស៊ីលទីពីរឡើងទៅកាន់លំហរអាកាស ដើម្បីស្រាវជ្រាវទីអវកាស ដោយអ៊ីរ៉ង់បញ្ជាក់ថា ការបាញ់នោះ មិនខុសទៅនឹងច្បាប់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះឡើយ។

ប៉ុន្តែ អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ បានប្រកាសថា អ៊ីរ៉ង់បានបំពានសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ពីការផលិត មីស៊ីលឆ្លងទ្វីប ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print