ឃាត់ខ្លួនថៅកែហាងបញ្ចាំ យីហា “ហេង ហ៊ួត”ម្នាក់ ក្រោយរកឃើញការទទួលបញ្ចាំទូរស័ព្ទគ្មានឯកសារត្រឹមត្រូវ 

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងហាងទទួលបញ្ចាំមួយកន្លែង យីហា “ហេង ហ៊ួត” ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យជាងស្តែងក្រោយឃាត់ខ្លួនមុខសញ្ញាក្រុមចោរឆក់យកមកសាកសួរ ទើបដឹងថាកន្លែងទទួលបញ្ចាំទូរស័ព្ទគ្មានឯកសារត្រឹមត្រូវ និងឃាត់ខ្លួនថៅកែហាងម្នាក់មកសួរនាំផងដែរ ។

ករណីចុះត្រួតពិនិត្យទីតាំងហាងបញ្ចាំខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ៣២Eo ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះ ដោយមានការសម្របសម្រួលដោយលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ រួមនិងលោក ​ទៀង ចាន់សា អធិការនគរបាលខណ្ឌ បានចុះត្រួតពិនិត្យ ដកហូតទូរស័ព្ទមួយចំនួន និងឃាត់ខ្លួនបុរសម្នាក់យកទៅសួរនាំ ។

គួរំលឹកផងដែរថា កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ រហូតមកដល់វេលាម៉ោង៥ព្រឹក ថ្ងៃទី១៨ ខែមករា ​ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ២៦Eo ផ្លូវលេខ១៥៤ ភូមិទី៦សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានករណីលួចមានស្ថានទម្ងន់ទោស ប្រើអំពើហិង្សា (ជិះម៉ូតូឆក់កាបូបស្ពាយ បណ្តាលឲ្យជនរងគ្រោះរងរបួស) ភ្លាមនោះ​កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បានដេញចាប់ បានជនសង្ស័យម្នាក់ ឈ្មោះ ស៊ុន ណាដា ភេទស្រី (ខ្ទើយ)​ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង ស្នាក់នៅមិនពិតប្រាកដ ហើយកម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ជាបន្តបន្ទាប់ ក្នុងនោះមា៦នាក់ ជាមុខសញ្ញាឆក់សកម្ម និង ៥នាក់ទៀត ជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ឯក​ ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញនិងអនុវត្តន៍គោលកាដឹកនាំរបស់ លោក សុខ ​ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បន្តស្រាវជ្រាវបង្ក្រាបបទល្មើស ក្នុងមូលរដ្ឋាន ដូចជា បញ្ហាគ្រឿងញៀន លួច ឆក់និង ប្លន់ ដើម្បីរក្សារបាននូវភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពឆក់កាបូបជនជាតិបរទេសចិន និងបានសួរនាំពីដំណើររឿងបក្ខពួក និងឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី ចំនួន​១១នាក់ ជាបន្តបន្ទាប់ រហូតដល់បែកធ្លាយយកសម្ភារៈទៅបញ្ចាំនៅហាងមួយកន្លែង យីហោ “ហេង ហ៊ួត” ។

មន្រ្តីដដែលបន្តទៀតថា បន្ទាប់ពីសួរនាំដឹងរឿងរ៉ាវពាក់ព័ន្ធទីតាំងហាងបញ្ចាំ ទទួលទិញទូរស័ព្ទមិនប្រក្រតី នៅព្រឹកថ្ងៃទី១៨ ខែមករា នេះ កម្លាំងគណៈបញ្ជាកាឯកភាពខណ្ឌ បានចុះមកត្រួតពិនិត្យ និងបានឃាត់ខ្លួនបុរសម្នាក់ ជាថៅកែហាងបញ្ចាំ រួមនិងទូរស័ព្ទចំនួន១១គ្រឿង ថែបប្លែកចំនួន៥គ្រឿង យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីបន្តតាមនីតិវិធី ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print