Huawei លេងធំ​ហើយ ចំណាយដល់​១០០ពាន់លានដុល្លារពង្រីកបណ្តាញ

ចែករំលែក៖

ក្នុងពេលដែលប្រទេសមួយចំនួន បានបោះបង់ ឧបករណ៍ សម្ភារៈអេឡិចត្រូនិចរបស់ហួរវាយ  ក៏ដូចជា​ បណ្តាញ​ 5G ​ ធ្វើឲ្យក្រុមហ៊ុននេះបានសម្រេច ចំណាយប្រាក់មហាសាលដើម្បីពង្រឹង និងពង្រីក បណ្តាញសេវារបស់ខ្លួន ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​បានបើកទ្វាជំហឲ្យមានការត្រួតពិត្យ បញ្ជាក់ថា​ក្រុមហ៊ុនពិតជា ត្រឹមត្រឹម មិនមែនបម្រើនយោបាយដល់ប្រទេសណាមួយឡើយ ។

ដើម្បីពង្រឹងនិងពង្រីកឥទ្ធិពល របស់ខ្លួនឡើងវិញក្រោយរឿងអាស្រូវ​ បង្ករឡើងដោយអាមេរិក  ក្រុមហ៊ុន​ Huawei Technologies Co Ltd ជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុត​របស់ចិន  កាលពីថ្ងៃទី ១៨ខែមករា​បានប្រកាសពីគម្រោង វិនិយោគ ទឹកប្រាក់ជាង ១០០ពាន់លានដុល្លារ ដើម្បី សាងសង់ឡើងវិញនៅបណ្តាញ សេវាកម្ម​នៅក្នុងរយៈពេល​៥ឆ្នាំខាងមុខ ។

គម្រោង​ខាងលើរបស់ក្រុមហ៊ុន​Huawei គឺដើម្បី ឆ្ពោះទៅកាន់គោលដៅធំៗចំនួន៤ គឺ ពង្រីកបណ្តាញ ធានាសន្តិសុខបណ្តាញនិងការពារឯកជនភាពនៅក្រោមបទប្បញ្ញត្តិរួម ព្រមទាំងបំពេញទៅតាមលក្ខខណ្ឌរបស់អឺរ៉ុប ។

លោក​ Ren Zhengfei​អ្នកបង្កើតក្រុមហ៊ុន​ Huawei ​ បានលើកឡើងថា ក្រុមហ៊ុន​របស់លោក បានកំណត់គោលដៅ នៃការធានាសន្តិសុខបណ្តាញ និង ទិន្នន័យផ្ទល់ខ្លួនរបស់អ្នកប្រើប្រាស់គឺជាសំខាន់ ។​ពេលថ្មីៗនេះ ក្រុមហ៊ុន បានបើកទ្វា​បន្ទប់ពិសោធស្រាវជ្រាវ ឲ្យមានការត្រួតពិនិត្យ ពីបណ្តាក្រុមឯកទេសនានា​ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ​បានច្បាស់ថា ក្រុមហ៊ុននេះពិតជាត្រឹមត្រូវ មិនបម្រើនយោបាយ​ប្រទេសណាមួយនោះឡើយ ។

នៅពេលនេះ ក្រុមហ៊ុនដ៏ធំរបស់ចិន​កំពុងតែប្រឈមនិង​ឧបស័គ្គយ៉ាងធំ  ដោយការចោទប្រកាន់របស់អាមេរិក​ ពាក់ព័ន្ធ​ និងចារកម្ម ឲ្យរដ្ឋាភីបាលទីក្រុងប៉េកាំង ។កន្លងមកទាំងក្រុមហ៊ុនិងរដ្ឋាភិបាលបានច្រានចោលក្តី តែអាមេរិក និងប្រទេសមួយចំនួន បានបង្ហាញការមិនទុកចិត្តទៅលើក្រុមហ៊ុន​មួយនេះ​។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ក្រុមហ៊ុន ​Huawei ​បានក្លាយជាជនរង្គ្រោះនៅក្នុងសង្គ្រាមពាណិជ្ជកម្ម​រវាងអាមេរិក និង ចិន ដោយអាមេរិក បានកំណត់ទៅលើក្រុមហ៊ុនដ៏ធំបំផុត​របស់ចិនសម្រាប់វាយប្រហារ និង«ចាប់ក្រុមហ៊ុននេះធ្វើជាចំណាប់ខ្មាំង ក្នុងសង្គ្រាមពាណិជ្ជកម្ម»៕

...

Security personnel stand near a pillar with the Huawei logo at a launch event for the Huawei MateBook in Beijing, Thursday, May 26, 2016. Chinese tech company Huawei officially launched the 2-in-1 notebook computer on Thursday, which aims to compete against devices such as the Microsoft Surface and iPad Pro. (AP Photo/Mark Schiefelbein)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print