តុលាការ​ចោទប្រកាន់​ អតីត​សកម្មជន​បក្ស​ប្រឆាំង​ ​ដែលប្រមាថ​សម្តេច​តេជោ​​ចំនួន​២បទល្មើស​

ចែករំលែក៖

ភ្នំពេញ៖លោក​ អ៊ុំ​ សុភក្តី​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១៩​ ខែ​មករា​ នេះ​ ចោទប្រកាន់​ អតីតសកម្មជនក្រុមប្រឆាំងម្នាក់​​ចំនួន​២បទល្មើស​ ពាក់ព័ន្ធ​ការ​ប្រមាថ​សម្តេច​តេជោ​ ហ៊ុន​ សែន​ និង​ ញុះញង់​បង្ក​ចលាចល​ក្នុង​សង្គម​ ។

អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុផាណា​ បញ្ជាក់​ថា​ ជនសង្ស័យ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​”ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ និង​ បទ​ប្រមាថ​”តាម​មាត្រា​៤៩៥​ និង​ មាត្រា​៥០២​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

តាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា ក្រោយឃាត់ខ្លួន ជននេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ អគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីធ្វើការសាកសួរ។ តាមការស្រាវជ្រាវ វត្ថុតាងក្នុងកុំព្យូទ័រ គឺមានឯកសារសំខាន់ៗជាច្រើន ដែលទាក់ទងនឹងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមបញ្ជារបស់បុគ្គល សម រង្សី។

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅ លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យបុគ្គល គង់ ម៉ាស់ បង្ហាញខ្លួននៅនាយកដ្ឋានសន្ដិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌពីបទ៖ ធ្វើសកម្មភាពប្រមាថប្រមុខរាជរដ្ឋាភិបាល និងញុះញង់ដោយប្រើខ្សែអាត់វីដេអូផ្សព្វផ្សាយនាពេលកន្លងមក តាមប្រព័ន្ធហ្វេសប៊ុក ក្នុងគោលបំណងឲ្យសាធារណជន និងប្រជាពលរដ្ឋទូទៅមានការស្អប់ខ្ពើមបង្កជាភាពចលាចល អសន្ដិសុខក្នុងប្រទេស ចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print