ស្លាប់និងរបួស​៨០នាក់ដោយការផ្ទុះបំពង់ហ្គាសនៅមិចស៊ីកូ

ចែករំលែក៖

ប្រទេស៖ កាលពីយប់ថ្ងៃទី​១៨ខែមករា មានហេតុការផ្ទុះបំពង់ហ្គាស បណ្តាលឲ្យមនុស្ស ស្លាប់​២០នាក់ និង​៦០នាក់ទៀតរងរបួស ដោយសារតែពលរដ្ឋទាំងនោះព្យាយាមទៅបូមយកហ្គាស​ ប្រេងសាង​ទៅលក់ ។
បណ្តាញទូរទស្សន៍មិចស៊ីកូ ​បានផ្សព្វផ្សាយនូវរូបភាពស្តីពីភ្លើងឆេះ​យ៉ាងខ្លាំង ក្រោយការផ្ទុះ និងសម្លេងស្រែកទ្រហ៊ោយំ អំពាវនាវឲ្យជួយ ពេល សាច់ញាតិរបស់ខ្លួនត្រូវភ្លើងឆាប់ឆេះ។ ហេតុការគ្រោះថ្នាក់ខាងលើកើតឡើងនៅក្នុងស្រុក​ Tlahuelilpan ​ជិតរោងចក្រ​ចម្រាញ់ប្រេង​នៅភាគខាងជើង រដ្ឋធានី​មិចស៊ីកូ​។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា បំពង់បង្ហូរហ្គាស​បានបែកធ្លាយ​ហើយផ្ទុះឆេះតែម្តង កាលពីយប់ថ្ងៃទី​១៨ខែមករា សម្លាប់មនុស្សយ៉ាងតិច​២០នាក់​និងរបួស ជាង​៦០នាក់ ។ មូលហេតុបណ្តាលឲ្យស្លាប់និងរបួសច្រើនបែបនេះដោយសារតែ ក្រុមពលរដ្ឋ បានខិតខំបូមហ្គាសចេញពីបំពង់ដែលបែកនោះចូលទៅកុងទឺន័រ របស់ខ្លួន​។ បំពង់ហ្គាសនោះបានផ្ទុះក្រោយពេល​ក្រុមលួចហ្គាសបានខួងចូលក្នុងបំពង់បូមហ្គាសឡើងរថយន្តស៊ីទែនរបស់ខ្លួន។
តាមរបាយការណ៍ជាបឋម បានប្រកាសឲ្យដឹងថា មានមនុស្ស ២០នាក់ស្លាប់ របួសជាង​៦០ ហើយអាចនិងមានអ្នកស្លាប់កើនឡើងដោយសារ អ្នករងរបួសធ្ងន់ជាច្រើន ។
រដ្ឋមន្ត្រីក្រសួងសុវត្ថិភាពសាធារណ ក៏បានបញ្ជូនក្រុមជំនួយទៅជួយដល់ពលរដ្ឋរងគ្រោះផងដែរ ។
កន្លងកប្រធានាធិបតីមិចស៊ីកូ លោក​ Lopez Obrador ​បានអនុវត្តន៍​យុទ្ធសាស្ត្របោសសម្អាត់ក្រុមលួចថាមពល​ ប្រេង ហ្គាស​នៅក្នុងប្រទេសនេះ ។ រដ្ឋាភិបាល​ប្រទេសនេះបានវាយតម្លៃថា កាលពីឆ្នាំ​២០១៨រដ្ឋខាតបង់ដល់ទៅ​៣ពាន់លានដុល្លារ​ដោយការលួចប្រែង​ រាលដាលគ្រប់ទិសទី​នៅក្នុងប្រទេស​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print