ក្រោយមានក្តីបារម្ភពី ការបន្តពន្យាពេលបោះឆ្នោត ព្រះមហាក្សត្រថៃចេញរាជក្រឹត្យប្រកាសយកថ្ងៃបោះឆ្នោត

ចែករំលែក៖

ទីក្រុងបាងកក៖ ការបោះឆ្នោតជ្រើសរើសមេដឹកនាំ ថៃ ត្រូវបានព្យាពេលម្តងហើយម្តងទៀត រហូតមកទល់ពេលនេះគឺ​៥ឆ្នាំហើយចាប់តាំងពីលោកស្រីយីងឡាក់រងការធ្វើរដ្ឋប្រហារទម្លាក់ កាលពីឆ្នាំ​២០១៤​។ ពេលថ្មីៗនេះពលរដ្ឋថៃ នៅតែបារម្ភខ្លាចការបោះឆ្នោតនឹងត្រូវពន្យាពេលជាបន្តទៀត ។
នៅពេលនេះក្តីបារម្ភត្រូវបានលុបបំបាត់ក្រោយពេលដែល ព្រះមហាក្សត្រថៃ បានចេញព្រះរាជ្យក្រឹត្យ ឲ្យប្រកាសយកថ្ងៃបោះឆ្នោត ។ តាមច្បាប់​ក្រោយចេញព្រះរាជ្យក្រឹត្យនោះ ថៃនឹងត្រូវបោះឆ្នោត ក្នុងរយៈពេល ២ឬ​៣សប្តាហ៍ខាងមុខ ។
ក្រោយពីកម្លាំងយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលស្របច្បាប់ របស់លោកស្រីអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា កាលពីឆ្នាំ២០១៤នោះ មកដល់ពេលនេះ ព្រះរាជក្រឹត្យមួយត្រូវបានចេញផ្សព្វផ្សាយ ដោយសម្រេចជ្រើសរើសយកថ្ងៃបោះឆ្នោតជាលើកដំបូងបំផុត ។
គណៈកម្មជាតិរៀបចំការបោះឆ្នោត រយៈពេល៥ថ្ងៃខាងមុខទៀតនេះ នឹងប្រកាសអំពីកាលបរិច្ឆេទពិតប្រាកដ នៃការបោះឆ្នោតនៅក្នុងប្រទេសនេះហើយ ។
ព្រះរាជក្រឹត្យត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩ ដោយគេហទំព័រព្រះបមរាជវាំង (Royal Gazette) គឺសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ច្បាប់បោះឆ្នោត ដែលព្រាង និងតាក់តែងឡើងដោយរដ្ឋាភិបាលយោធានោះ ។
កាលពីពេលកន្លងមក មន្ត្រីនៅក្នុងជួររដ្ឋាភិបាលថៃបានសន្យាថា ការបោះឆ្នោតជាតិអាចត្រូវរៀបចំធ្វើនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ប៉ុន្តែកាលបរិច្ឆេទនេះ ទំនងមិនអាចទៅរួចនោះទេ គឺត្រូវពន្យារពេលបន្ថែមទៀត ដោយអាស្រ័យថា ព្រះរាជក្រឹត្យដែលរំពឹងទុកថាចេញក្នុងដើមខែមករានោះ ទើបតែចេញកាលពីថ្ងៃទី២៣ ខែមករា នេះទេ ។
ពាក់ព័ន្ធនិងតំណាងគណបក្សនយោបាយ ​ថ្នាក់ដឹកនាំគណបក្សភឿថៃ បានច្រានចោលព័ត៌មានថា​ លោកស្រីយីងឡាក់បានចង្អុលបង្ហាញ ក្នុងការជ្រើសរើស បុគ្គលសម្រាប់ប្រជែងតំណែង​នៅក្នុងការបោះឆ្នោតខាងមុខ សម្រាប់គណបក្សភឿថៃ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print