យុវជនសិស្សសាលាម្នាក់ជិះម៉ូតូលឿនពេក ក៏វ៉ាក់អើ និងចាប់ហ្រ្វាំងមិ នទាន់ជ្រុលទៅបុករថយន្តឡង់គ្រឺស័រ ពីចំហៀងពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យុវជនជាសិស្សសាលាម្នាក់បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅនិងកន្លែង បន្ទាប់ពីរូបគេជិះម៉ូតូលឿនពេក ក៏វ៉ាក់អើ និងចាប់ហ្រ្វាំងមិនទាន់ជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក ឡង់គ្រឺស័រ ចំពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខបុរីឡាថោន តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនជាសិស្សសាលាម្នាក់ បានជិះម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ក្រហម​ ស្លាកលេខ ភ្នំពេញ 1BA-2090 ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិច លុះទៅដល់ចំណុចមុខក្លោងទ្វារបុរីវីឡាថោន ក៏បានវ៉ាក់អើជាមួយរថយន្តស៊េរីទំនើបម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-5199 បើកបរដោយបុរសវ័យចំណាស់ម្នាក់ ពីជើងមកត្បូងចេញពីច្រកចូលបុរីវីឡាថោន ដែលទើបឆ្លងផ្លូវបានតែបន្តិច ក៏ត្រូវម៉ូតូសិស្សសាលាខាងលើបុកចំកង់រថយន្តខាងមុខផ្នែកចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យដួលបោកទាំងមនុស្សនិងម៉ូតូទៅលើដងផ្លូវ សន្លប់ស្តូកស្តឹងនៅនឹងកន្លែង ហើយភ្លាមៗអ្នកបើកបររថយន្តស៊េរីទំនើបឡង់គ្រឺស័រ មិនបានរត់ឬគេចទៅណានោះទេ គឺបានឈប់នៅកន្លែងកើតហេតុដោយទទួលខុសត្រូវ និងបានបញ្ជូនជនរងគ្រោះតាមរថយន្តសាមុយរបស់គ្លីនិកសួគ៌ាមកទទួលផងដែរ ។
ដោយឃើញស្ថានភាពរបស់ជនរងគ្រោះរបួសធ្ងន់ធ្ងរ ភាគីខាងរថយន្ត ឡង់គ្រីស័រ បានយល់ព្រមជួយចេញសងថ្លៃរបួសចំនួន១០០០ដុល្លារដើម្បីបញ្ចប់រឿង ។ តែភាគីក្រុមគ្រួសារខាងយុវជនជាសិស្សសាលារងគ្រោះមិនទាន់សម្រេចបែបណានោះទេ ព្រោះរង់ចាំមើលសភាពអាការៈជនរងគ្រោះសិន ។
ក្រោយមក បុរសអ្នកបើករថយន្តឡង់គ្រីស័រ បានប្រគល់សោររថយន្តឲ្យទៅសមត្ថកិច្ច ដើម្បីវាស់វែងយករថយន្តរបស់គាត់ និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់នាពេលក្រោយ៕

...

ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print