ភ្នំពេញ៖ ជនសង្ស័យប្រុស ស្រី៣នាក់ ខណៈកំពុងតែជិះម៉ូតូតាមផ្លូវ ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកដែល ល្បាតតាមមូលដ្នាន ដោយមានកាសង្ស័យក៏ហៅឱ្យឈប់រួច ឆែកឆេរខ្លួនឃើញគ្រឿងញឿន១៣កញ្ចប់តូច កាលពីវេលាម៉ោង៤និង២០នាទីទៀបភ្លឺ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចមុខផ្ទះលេខ១៨៥ តាមបណ្ដោយផ្លូវ១៧៣ ក្រុម២ ភូមិ១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ទី១ជនសង្ស័យមានឈ្មោះ សម សុមុច ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅផ្ទះជួលលេខ២១៣Eo ផ្លូវលេខ១៦៦ ក្នុងសង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ទី២ជនសង្ស័យមានឈ្មោះ ជា វណ្ណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅផ្ទះជួលលេខ២១៣Eo ផ្លូវលេខ១៦៦ ក្នុងសង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ទី៣ជនសង្ស័យមានឈ្មោះ កែវ សុជាតា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាដក ស្នាក់នៅផ្ទះជួលលេខ២១៣Eo ផ្លូវលេខ១៦៦ ក្នុងសង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចកំពុងល្បាតនៅតាមផ្លូវក្នុងមូលដ្នានរបស់ខ្លួន ស្រាប់តែប្រទះឃើញបុរសម្នាក់ជិះម៉ូតូម្នាក់ឯងម៉ាកហុងដា គុប ពណ៌ទឹកបិច អត់ពាក់ស្លាកលេខ ខណៈមកដល់ចំណុចកើតខាងលើ ជនសង្ស័យហាក់ដូចជាមានការភ័យហើយបម្រុងជិះគេចខ្លួនធ្វើឲ្យសមត្ថកិច្ចមានការសង្ស័យក៏បាននាំគ្នាដេញតាមពីក្រោយហើយក៏បានហៅជនសង្ស័យឱ្យឈប់ ។ ពេលនោះជនសង្ស័យនៅតែមិនឈប់ទៀត ក្រោយមក កម្លាំងសមត្ថកិច្ចក៏បានស្ទាក់ចាប់បានរួចឆែកឆេរខ្លួនទើបរកឃើញគ្រឿងញៀន១៣កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកនាំយកមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្នាននគរបាលខណ្ឌចំការមនដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូង ចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស រស្មី