ក្រៅពីល្បីរឿងរកចំណូលរាប់ម៉ឺនដុល្លារក្នុងមួយខែ នាយ ចឺម ក៏ល្បីរឿងដូរមុខគូស្នេហ៍ដែរ

ចែករំលែក៖

ភ្នំពេញ៖ តារាកំប្លែង ដែលវិវឌ្ឍន៍ជាតារាចម្រៀងនាយ ចឺម ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនក្រោយពីតារារូបនេះអាចស្វែងរកចំណូលខ្ទង់ម៉ឺនដុល្លារអាមេរិកពីការងារសិល្បៈ។ ក្រៅពីការរកលុយបានក្រាស់ក្រែលពីការងារ តារារូបនេះក៏ល្បីនឹងរឿងដោះដូរមុខគូស្នេហស្រីវ័យក្មេងបន្តបន្ទាប់ផងដែរ។

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ត្រូវបានគេដឹងថា ថ្មីៗនេះវីឡាថ្មីសន្លាង ដែលមានទីតាំងស្ថិតនៅឃុំមហាឫស្ស៊ី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំណាយទឹកប្រាក់បុកគ្រិះអស់ជាង ១៤ ម៉ឺនដុល្លារសហរដ្ឋអាមេរិក របស់នាយ ចឹម នោះ មានសភាពជិតរួចរាល់ហើយ ។ ថ្វីបើនៅមានវ័យក្មេងខ្ចីក៏ពិតមែន ប៉ុន្តែតារាចម្រៀងនាយ ចឺម ដែលជាអតីតតារាកំប្លែង ទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ហើយសម្រាប់ការគាំទ្រដ៏លើសលប់នេះ បានធ្វើឱ្យនាយ ចឺម គេចចេញពីភាពក្រ រហូតក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម ជួយទំនុកបម្រុងក្រុមគ្រួសារនិងលើកមុខមាត់គ្រួសារខ្លាំងផងដែរ។ រហូតដល់ចុងក្រោយនាយទម្លាយការពិតថា ក្នងមួយខែអាចសល់បាន ២ម៉ឺនដុល្លារ ឬ លើសនេះផងដែរ ។
​ក្រៅពីការរកលុយបានច្រើនពីការច្រៀង ថ្មីៗនេះនាយ ចឺមបានបង្ហាញមុខសង្សារថ្មីស្រស់សោភាម្នាក់ទៀតនៅចំពោះមុខចាស់ទុំនាស្រុកកំណើត។ ប្រភពបញ្ជាក់ថានៅថ្ងៃមង្គលការកូនស្រីនាយក្រូចនោះនាយចឺមបាននាំសង្សារស្រស់សោភាម្នាក់ទៅចូលរួមដោយថែមទាំងណែនាំឲ្យគ្រួសារតារាចម្រៀងរូបនេះបានស្គាល់និងដឹងលឺផងដែរ។ ប្រភពបញ្ជាក់ថា នេះគឺជាគូស្នេហ៍ថ្មីដែលកន្លងមកតារាវ័យក្មេងរូបនេះក៏ល្បីថាមានទំនាក់ទំនងស្នេហាជាមួយតារាស្រីវ័យក្មេងមួយចំនួនផងដែរ។ អ្នកសិល្បៈម្នាក់លើកឡើងដែរថា លើកនេះអាចនឹងមានភាពច្បាស់លាស់ជាងមុនព្រោះតែនាយចឺមហាក់យចិត្តស្រីស្រស់វ័យក្មេងរូបនេះនឹងនាំឲ្យគ្រួសារបានស្គាល់ និងដឹងលឺផងដែរដែលធ្វើឲ្យកំលោះៗក្នុងភូមិច្រណែននាយមិនស្ទើនោះទេ។ ទោះជាយ៉ាងណាគេមិនទាន់ដឹងទេថាស្នេហាថ្មីនេះនឹងអាចឈានដល់ការចូលរោងការឬភ្ជាប់ពាក្យតាមទំនៀមទម្លាប់ខ្មែរដែរឬយ៉ាងណា៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print