បុរស​ម្នាក់​ស្លាប់ពេល​​​ដឹក​ឈើ​​​ធំៗហើយដួលម៉ូតូ​សង្កត់ពី​លើ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ​បុរស​ម្នាក់​បាន​​ស្លាប់ ​ពេល​​​ដឹក​ឈើ​​​លើ​​ម៉ូតូ​ក៏​ដួល​សង្កត់ពី​លើ ​កាលពីវេលា​ម៉ោង ៣និង​៣០​នាទីរសៀលថ្ងៃពុធ ៣ រោច ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.​២៥៦២ ត្រូវនឹង​ថ្ងៃ​ទី២៣ មក​រា ឆ្នាំ២០១៩ ស្ថិត​ត្រង់ចំណុច​អូរ​លែក្នុង​ភូមិអូរ​ហូ​ច ឃុំសែន​មនោ​រម្យ ស្រុកអូរ​រាំង ខេត្តមណ្ឌលគិរី​ ។ក្រោយ​មក ក៏​បាន​​ប​ញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ​​ប្រទេស​វៀតណាម​បាន​​២​ថ្ងៃ​ ទើប​ជន​រង​គ្រោះ​ស្លាប់នៅ ព្រឹកថ្ងៃទី២៥ខែមករា ឆ្នាំ២០១៩​។​
ប្រភពពីមន្ត្រីនគរបាលស្រុកអូររាំង បានឲ្យដឹងថា ជន​រង​គ្រោះខាងលើ ​ឈ្មោះខុ​ម សុខា ភេទប្រុស អាយុ២៦ឆ្នាំ ជា​កសិករ មាន​ទីលំនៅភូមិ​ឡា​ប៉ា​ខេ ឃុំ ស្រែ​ខ្ទុ​ម ស្រុកកែវ​សីមា​​ករណីនេះ គឺបង្កឡើង​ដោយ​ខ្លួនឯងខណៈដឹក​ឈើ​​​តាមម៉ូតូ​ក៏​ដួល​សង្កត់ពី​លើ បណ្តាល​ឱ្យ​​រង​​របួសយ៉ាង​ធ្ងន់ធ្ងរ​
សមត្ថកិច្ចបានកត់សម្គាល់ឃើញថា គ្រោះថ្នាក់​​ចរាចរណ៍​ខាងលើ គឺបាន​កើតឡើងជាញឹក​ញាប់ខ្លាំង​ណាស់​ ខណៈ​ដែល​កំពុង​មាន​ដឹកជញ្ជូនឈើធំ​ៗតាមម៉ូតូបែបនេះ​ ៕

...

សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print