អាជ្ញាធរខណ្ឌសែនសុខចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ តាមបណ្តោយមហាវិថី និងផ្លូវសំខាន់ៗមួយចំនួន នៅព្រឹកនេះ

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តតាមតួនាទីភារកិច្ច និងទទួលបានការណែនាំពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ លោក ហ៊ត គឹមនី នាយករងរដ្ឋបាលខណ្ឌសែនសុខ និងការិយាល័យពាក់ព័ន្ធ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យសាធារណៈ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ផ្លូវលេខ២៧១ និងផ្លូវសំខាន់ៗមួយចំនួនទៀត និងបានណែនាំប្រជាពលរដ្ឋអោយបញ្ឈប់ការដាក់តាំងលក់ទំនិញ សម្ភាររំលោភលើចិញ្ចើមផ្លូវសាធារណៈបង្ករភាពអនាធិបតេយ្យ ប៉ៈពាល់សណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាពរាជធានីភ្នំពេញ ។

ជាមួយនេះ រដ្ឋបាលខណ្ឌសែនសុខសូមអំពាវដល់បងប្អូនប្រជាពលរដ្ឋដែលររស់នៅក្នុងមូលដ្ឋានខណ្ឌទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ និងបរិស្ថានអោយបានល្អស្អាត ដើម្បីសោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញរបស់យើង ដូចអ្វីដែល លោក អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញបានធ្វើការណែនាំ៕

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print