វិភាគព័ត៍មានអន្តរជាតិ៖ រុស្ស៊ីថ្កោលទោស គោលនយោបាយអាមេរិក គឺជាការបំផ្លាញ​វេណេហ្ស៊ុយអេឡា

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក​ Sergey Lavrov ​បានប្រកាសថា៖ គោលនយោបាយរបស់អាមេរិក ទៅលើប្រទេសវេណេហ្ស៊ុយអេឡា គឺជាការបំផ្លិចបំផ្លាញប្រទេសនេះ។
លោក Lavrov ​ បានចាត់ទុកការអំពាវនាវឲ្យធ្វើរដ្ឋប្រហារនៅប្រទេសវេណេហ្ស៊ុយអេឡា គឺជារឿងមិនអាចទទួលយកបានឡើយ​ ខុសទៅនឹងច្បាប់របស់អង្គការសហប្រជាជាតិ​។

មន្ត្រីការបទេសរុស្ស៊ីបានលើកឡើងទៀតថា​៖ រុស្ស៊ីនិងលើកពីបញ្ហាទាំងនេះនៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់អង្គការសហប្រជាជាតិ​ស្តីពីស្ថានភាពនៅវេណេហ្ស៊ុយអេឡា ។ ជាមួយគ្នានេះរុស្ស៊ីក៏បានប្រកាស់កៀកស្មាជាមួយប្រធានាធិបតីវេណេហ្ស៊ុយអេឡា ក្រោយពេលមេដឹកនាំគណបក្សប្រឆាំង​ បានតាំងខ្លួនជាប្រធានាធិបតី ដោយទទួលស្គាល់ពីអាមេរិកនោះ ។

សកម្មភាពខាងលើត្រូវបានអ្នកវិភាគលើកឡើងថា ស៊ីរីទីពីរ កំពុងតែលេចចេញជារូបរាងនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ​ហើយក៏ជាហេតុផលដែលអាមេរិកត្រូវដកទាហានចេញពីស៊ីរី នោះ ។
ស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡាកាន់តែតានតឹងខ្លាំងឡើង ក្រោយពេល អាមេរិក បានព្យាយាមកាត់ផ្តាច់ប្រភពចំណូលរបស់រដ្ឋាភិបាល ប្រធានាធិបតីម៉ាឌូរ៉ូ ដើម្បីយកទៅឲ្យបក្សប្រឆាំងដែលអាមេរិកទទួលស្គាល់ថាជា ប្រធានាធិបតីស្របច្បាប់នោះ ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានគោលបំណង បង្ហូតលុយចេញពីរដ្ឋាភិបាលរបស់លោកម៉ាឌូរ៉ូដែលកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចមិនធ្លាប់មានពីមុនមក យកទៅឲ្យក្រុមប្រឆាំងស្និទជាមួយ រដ្ឋាភិបាលអាមេរិក​។ ចំណាត់ការបែបនេះនឹងពង្រឹងដល់កណ្តាប់ដៃរបស់លោក Juan Guaido ដែលបានស្បថធ្វើជាប្រមុខរដ្ឋបណ្តោះអាសន្នកាលពីថ្ងៃពុធកន្លងមក ជាមួយនឹងការគាំទ្រពីវ៉ាស៊ីនតោននិងបណ្ដាប្រទេសនៅជុំវិញតំបន់។
ប្រឹក្សាសន្តិសុខជាតិអាមេរិក លោកចន បូលតុន បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសេតវិមានថា “អ្វីដែលយើងកំពុងផ្តោតលើថ្ងៃនេះគឺការផ្ដាច់របបម៉ាឌូរ៉ូខុសច្បាប់ពីប្រភពចំណូលរបស់គាត់។ យើងគិតស្របជាមួយនឹងការទទួលស្គាល់របស់យើងចំពោះលោកហ្វ័ន ក្វាយដូ ជាប្រធានាធិបតីបណ្ដោះអាសន្នរបស់រដ្ឋវ៉េណេស៊ុយអេឡាថា ប្រាក់ចំណូលទាំងនោះគួរតែបានទៅរដ្ឋាភិបាលស្របច្បាប់”។លោកបូលតុនបានបន្ថែមថា ដំណើរការនេះ “មានភាពស្មុគស្មាញខ្លាំង” ហើយថាក្រុមមន្ត្រីកំពុងតែសិក្សាអំពីរបៀបដែលវានឹងដំណើរការ។

នៅពេលនេះប្រធានា ធិបតីវេណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌូរ៉ូ បាននិយាយកាលពីថ្ងៃសុក្រទី២៥ ខែ មករា ថា៖ លោកនឹងបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់លោកទៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលកោះប្រជុំដោយសហរដ្ឋអាមេរិកដើម្បីពិភាក្សាអំពីវិបត្តិនយោបាយរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ។
នៅឯកិច្ចប្រជុំនៅក្រុងញូវយ៉កនៅថ្ងៃសៅរ៍ទី២៦មករានេះ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោកម៉ៃ ផមផេវនឹងជំរុញសមាជិកទាំងអស់ឱ្យទទួលស្គាល់មេដឹកនាំគណបក្សប្រឆាំងលោកហ្វ័ន ក្វាយដូជាប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសនេះនិងបដិសេធសិទ្ធិអំណាចរបស់លោកម៉ាឌូរ៉ូ។
លោកម៉ាឌូរ៉ូបាននិយាយចំអកឡកឡឺយថា “យើងស្វាគមន៍ការពិភាក្សាគ្នា! វាជាអ្វីដែលយើងចង់បាន។ ម៉ៃ ផមផេវ យកឈ្នះខ្ញុំឱ្យបានទៅ។ សូមអរគុណលោកម៉ៃ” ដោយបន្ថែមថាលោក ចច អារីហ្សា (Jorge Arreaza) មាន” ទិដ្ឋាការ” របស់គាត់ដើម្បីទៅទីក្រុងញូវយ៉ក។
លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងការ៉ាកាសថា លោកអារីហ្សានឹងយក “ការពិតរបស់វេណេស៊ុយអេឡា” ទៅកាន់អង្គការសហប្រជាជាតិ។
សហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានកិច្ចប្រជុំនេះកាលពីថ្ងៃព្រហស្បតិ៍ ពោលគឺមួយថ្ងៃបន្ទាប់ពីលោកក្វាយដូបានប្រកាសខ្លួនឯងជាប្រធានាធិបតីស្តីទីរបស់វេណេស៊ុយអេឡា ដោយទទួលបានការគាំទ្រភ្លាមៗពីលោកប្រធានាធិបតីដូណាល់ ត្រាំ។
ការណ៍នេះបានបង្កឱ្យមានវិបត្តិនយោបាយនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ខណៈបណ្តាប្រទេសជាច្រើនបានចូលរួមជាមួយសហរដ្ឋអាមេរិកដើម្បីទទួលស្គាល់លោកក្វាយដូនិងទាត់ចោលលោកម៉ាឌូរ៉ូថាជាមេដឹកនាំ “មិនស្របច្បាប់”។
មេដឹកនាំបក្ស​ប្រឆាំង​លោក ចូអាន ហ្គៃដូ (Juan Guaido) ដែលទើបប្រកាស​តែងតាំងខ្លួនជាប្រធានាធិបតី​វេណេស៊ុយអេឡា​ស្ដីទី ដែលមាន​អាមេរិកគាំទ្រនោះ​បាន​អះអាងថា លោកនឹងលើកលែង​ទោស​ឱ្យក្រុមមន្ត្រីរដ្ឋាភិបាល និងមន្រ្តីយោធា​ជាន់ខ្ពស់ រួមទាំងប្រធានាធិបតី​បច្ចុប្បន្ន លោក នីកូឡាស់ ម៉ាឌូរ៉ូ ផងដែរ​បើសិន​ជា​អ្នកទាំងអស់នេះ ព្រមមកចូលរួម​ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ នេះបើតាម​​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៩។
យោងតាម​​លោក Guaido គំនិតផ្ដួចផ្ដើមលើកលែង​​ទោសនេះ នឹងជួយសម្រួល​ដល់ការស្ដារលិទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ហើយ កំពុងត្រូវបាន​ពិចារណាដោយ​សភាជាតិវេណេស៊ុយអេឡា។ លោក Guaido បានលើកឡើងយ៉ាងដូច្នេះថា «ការវិវត្តន៍​មួយចំនួននឹង កើតមានឡើង​ក្នុងរដ្ឋាភិបាល​អន្តរកាល… ហើយសេចក្ដីព្រាង​ច្បាប់លើកលែងទោស​ កំពុងស្ថិតនៅ​ក្រោមការ​ពិចារណា»។
គួរបញ្ជាក់ថា កាលពី​ថ្ងៃអង្គារ​សភាជាតិគ្រប់គ្រង​ដោយ គណបក្ស​ប្រឆាំងវេណេស៊ុយអេឡា​ បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ដោយចាត់ទុកថា លោក ម៉ាឌូរ៉ូ ជា​ប្រធានាធិបតី​ខុសច្បាប់ ខណៈលោក Guaido ប្រកាសតែង​តាំងខ្លួនជាប្រធានាធិបតី​ស្ដីទីតែម្តង។ ទន្ទឹមគ្នានោះដែរ សហរដ្ឋអាមេរិក អាហ្សង់ទីន ឈីលី ប្រេស៊ីល កាណាដា កូឡុំប៊ី និងបណ្ដាប្រទេស​មួយចំនួនទៀត ដែលជាសម្ព័ន្ធមិត្តអាមេរិក បានចេញមុខទទួល​ស្គាល់​មេបក្សប្រឆាំងរូបនេះ​ស្របពេលរុស្ស៊ី ម៉ិចស៊ីកូ ស៊ីរី ចិន និងគុយបា គំាទ្រលោកប្រធានាធិបតី ម៉ាឌូរ៉ូ ដែលទើប​ស្បថឡើង​កាន់តំណែង៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print