លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារអនុវត្តភារកិច្ចរបស់ ក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តស្វាយរៀង ដំណាក់កាលទី ៧ លើកទី ១ និងទិសដៅអនុវត្តភារកិច្ចសម្រាប់អនុវត្តបន្ត ព្រឹកថ្ងៃសៅរ៍ ៦រោច ខែបុស្ស ឆ្នាំច សំរិទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៩ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង។

ថ្លែងក្នុងឱកាសនោះ លោកស្រីក៏ពាំនាំនូវការផ្តាំផ្ញើរពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គពិធីទាំងមូលផងដែរ។ លោកស្រីក៏បានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះសម្តេចបានយកចិត្តទុក្ខដាក់លើ ការដំឡើងបៀវត្សជូន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីចូលនិវត្តន៍ និងអតីតយុទ្ធជន ការដំឡើង បៀវត្សជូនកម្មករ និយោជិត ការផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករ និយោជិត ការផ្ដល់ប្រាក់ឧបត្ថម្ភជូនស្ដ្រីមានផ្ទៃពោះជាមន្ត្រីរាជការ និងជាកម្មករនិយោជិត (ឧបត្ថម្ភដល់ស្ត្រីក្រីក្រពេលមានផ្ទៃពោះ និងសម្រាលកូន រហូតដល់កូនអាយុ ២ឆ្នាំ) ការជួយគាំពារថ្លៃកសិផល ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកសុខភាពសម្រាប់កម្មករ និយោជិត ការពង្រីកមូលនិធិសមធម៌ សម្រាប់ជួយជនក្រីក្រ ការបញ្ចុះថ្លៃទំនិញ ថ្លៃអគ្គិសនី។ល។

ជាទីបញ្ចប់ លោកស្រីក៏បានសំណូមពរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុក្ខដាក់ក្នុងការបម្រើសេវាសាធារណៈរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់ និងរក្សាឲ្យបាននូវភូមិ-ឃុំមានសុវត្ថិភាព ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print