ភ្នំពេញ ៖ កញ្ញា សាសា បានចាក ចេញពីរាជធានីភ្នំពេញតាមយន្ដហោះ ទៅកាន់ប្រទេសថៃដើម្បីពិនិត្យនិងព្យា បាលភ្នែកនិងក្បាលក្រោយពីឧកញ៉ា សុខ ប៊ុន ទាត់ធាក់យ៉ាងដំណំកាលពីយប់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៥ ។ នេះបើតាម កញ្ញា សាសា ប្រាប់តាមទូរស័ព្ទនៅក្នុង វិទ្យុជាភាសាខ្មែរក្នុងស្រុកមួយនៅព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥ ដោយសម្លេង របស់នាងផ្សាយផ្ទាល់។
នាង សាសា បញ្ចាក់ថា“ខ្ញុំកំពុងធ្វើ ដំណើរតាមរថយន្ដទៅព្យាបាលភ្នែកនិង ក្បាលដែលមានសភាពធ្ងន់ធ្ងរ សុំទោស ខ្ញុំមានពេលវេលាតិចតួច ខ្ញុំឈឺណាស់”។ បើតាមពិធីករវិទ្យុបានដកស្រង់សម្ដីនាង សាសា ក្រៅសម្លេងផ្សាយបន្ដផ្ទាល់បាន ឱ្យដឹងពីដំណើររឿងនាំឱ្យឧកញ៉ា សុខ ប៊ុន វាយទៅលើនាង សាសា ថា មុនពេល កើតហេតុនាងនិងមិត្ដភក្ដិស្រីជាជនជាតិ ជប៉ុនបានហូបចុកជាមួយគ្នាជាមួយនិង វត្ដមានឧញ៉ា សុខ ប៊ុន ព្រមទាំងអង្គរក្ស ឧញា សុខប៊ុន ដែលមានអាវុធផង។ ពេលហូបចុកទំនងជាឧកញ៉ា សុខ ប៊ុន ស្រវឹងហើយចង់ធ្វើអ្វីផ្ដេសផ្ដាសមកលើ មិត្ដភក្ដិស្រីជាជនជាតិជប៉ុនរបស់នាង សាសា នោះទើបនាងរារាំងហើយក៏ត្រូវ អង្គរក្សឧកញ៉ា សុខប៊ុន ជេរប្រមាថរហូត ជេរដល់ម្ដាយរបស់នាងជាច្រើនដង។ ក៏ប៉ុន្ដែដោយនាងមិនអាចរារាំងនិងធ្វើ អ្វីគេកើតនាងក៏យកទូរស័ព្ទរបស់ខ្លួនគប់ ទៅជញ្ជាំង ហើយទើបឧកញ៉ា សុខប៊ុន អូសនាងដូចសត្វធាតុនិងទាត់ធាក់យ៉ាង សាហាវតែម្ដង ។
តាមប្រភពបានបង្ហើបថា នាងសាសា កំពុងពឹងពាក់មេធាវីដើម្បីប្ដឹងឧកញ៉ា សុខ ប៊ុន ទាមទារជំងឺចិត្ដចំនួន១លាន ដុល្លារនិងឱ្យច្បាប់ចាត់ការទៅតាមនីតិ វិធី ។
ជុំវិញព័ត៌មានប្ដឹងទារជំងឺចិត្ដនេះនគរវត្ដមិនអាចរកការពន្យល់ពីនាង សាសា បានទេនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០១៥ ។
ទាក់ទិនព័ត៌មានខាងលើនេះនគរវត្ដ ក៏មិនអាចរកការបំភ្លឺពីឧកញ៉ា សុខ ប៊ុន បានដែរ ដោយគ្មានលេខទូរស័ព្ទ ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០១៥ វីដេអូឃ្លីបមួយ មាន រយៈពេល១នាទីនិង៨វិនាទីត្រូវបានគេ បង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម រួមទាំងក្រុមវ៉សអាប់របស់សមត្ថកិច្ចអ្នក សារព័ត៌មានមន្ដ្រីរាជការបានបង្ហាញពីសកម្មភាពដ៏កាចសាហាវឃោរឃៅមួយ ដែលគេសង្ស័យបង្កឡើងដោយឧកញ៉ា សុខ ប៊ុន បានវាយដំយ៉ាងចាស់ដៃទៅលើ កញ្ញាសាសា អតីតពិធីការិនីស្ថានីយ ទូរទស្សន៍ស៊ីធីអិន ដោយវាយចាប់បោច សក់អូសនិងមានអង្គរក្សម្នាក់ទៀតបានកាន់កាំភ្លើងខ្លីជាប់នឹងដៃដើម្បីគំរាមជន រងគ្រោះនិងអ្នកចង់ជួយធ្វើអន្ដរាគមន៍ ទើបធ្វើឱ្យឧកញ៉ា សុខ ប៊ុន មានឱកាស ធ្វើបាបទៅលើកញ្ញារូបនេះវាយអូសពី កន្លែងសាឡុងអង្គុយរួមគ្នាបណ្ដាលឱ្យ របូតសម្លៀកបំពាក់នៅសល់តែខោខ្លី ជាប់ខ្លួន ។
នៅក្នុងវីដេអូឃ្លីបនេះគេក៏បានឃើញ បុរសម្នាក់ដែលអាចជាបុគ្គលិករបស់ក្លិបនៅទីនោះបានមកជួយធ្វើអន្ដរាគមន៍ ដើម្បីឱ្យកញ្ញាសាសា គេចផុតពីកណ្ដាប់ ដៃជនបង្កហេតុទើបក្រោយមកសកម្ម ភាពរបស់ឧកញ៉ា សុខ ប៊ុន រួមទាំងអង្គ រក្សបានគេចចេញពីទីតាំងប្រើអំពើហិង្សា បន្សល់ទុកតែកញ្ញា សាសា ឈរទាំងពុំ ដឹងខ្លួននៅសល់តែខោខ្លីទើបបុរសម្នាក់សង្ស័យថាជាបុគ្គលិកនៅទីនោះបានយកសម្លៀកបំពាក់មកជូននាង ។
បើទោះជាវីដេអូឃ្លីបនេះត្រូវបានគេបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម រួមទាំងក្រុមវ៉សអាប់ជាច្រើនចាត់ទុក ថា ជាសកម្មភាពរបស់ឧកញ៉ា សុខ ប៊ុន និងអង្គរក្សវាយទៅលើកញ្ញា សាសា ក៏ដោយ ប៉ុន្ដែកាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ នគរវត្ដមិនអាចទាក់ទងបាន ទេពីឧកញ៉ា សុខ ប៊ុន ដោយទូរស័ព្ទត្រូវ បានបិទ ។ ដោយឡែកកញ្ញា សាសា អតីតពិធីការិនីស្ថានីយទូរទស្សន៍ស៊ីធីអិន ក៏មិនបានធ្វើអត្ថាធិប្បាយជុំវិញបញ្ហា នេះតាមទូរស័ព្ទដែរ ដោយកញ្ញាគ្រាន់តែ បញ្ជាក់យ៉ាងខ្លីថា បច្ចុប្បន្នកំពុងជាប់ រវល់ជាមួយសមត្ថកិច្ច ។
ហេតុការណ៍ខាងលើនេះត្រូវបានគេ ដឹងថា កើតឡើងកាលពីយប់ថ្ងៃទី២ ខែ កក្កដា ឆ្នាំ២០១៥ ប៉ុន្ដែរឿងនេះត្រូវបាន បែកធ្លាយនៅព្រឹកថ្ងៃទី៨ ខែកក្កដា តាម រយៈវីដេអូឃ្លីបកាមេរ៉ាសុវត្ថិភាព ។
គួររំលឹកថា ឧកញ៉ា សុខ ប៊ុន គឺជា ប្រធានក្រុមហ៊ុន ទែះឿ ឌវេលៀផមនេត និងជាប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ជាអ្នកមាន ទ្រព្យសម្បត្ដិដ៏ស្ដុកស្ដម្ភនិងជាអ្នកជំនួញមួយរូបដែលបានបណ្ដាក់ទុនលើទឹកប្រាក់ប្រមាណ៥០០លានដុល្លារលើគម្រោងសាងសង់នៅជ្រោយចង្វា ។
គ្មានប្រភពជាក់លាក់ណាមួយបញ្ជាក់ ថា ករណីនេះជាសកម្មភាពឧកញ៉ា សុខ ប៊ុន វាយដោយអំពើហិង្សាទៅលើកញ្ញា សាសានោះទេ ខណៈជនរងគ្រោះមិនទាន់ បង្ហាញពីរឿងនេះឬក៏ដាក់ពាក្យបណ្ដឹង ណាមួយនោះ ។ ដូច្នេះអាចជាចំណាប់ អារម្មណ៍មួយរបស់ទស្សនិកជនដើម្បី តាមដានក្នុងហេតុការណ៍នេះថា តើ អ្នកមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភប្រកប ដោយកិត្ដិយសថ្លៃថ្នូរដាច់ចិត្ដលើកដៃ វាយទៅលើកញ្ញាសាសា ដែលជាស្ដ្រីទន់ ខ្សោយអាចជាការផ្ដើមចេញពីកំហឹង ណាមួយក្នុងមុខជំនួញឬក៏ពាក់ព័ន្ធនិង បញ្ហាជីវិតឯកជន?
មានអ្នកផ្ដន្ទាទោសយ៉ាងធ្ងន់ដោយ មិនសំចៃមាត់ថា អំពើនេះមិនថ្លៃថ្នូរ មិនមែនជាបុរសរឹងប៉ឹងនិងមិនគួរកើតមាន ខណៈប្រទេសកំពុងគ្រប់គ្រងដោយ ច្បាប់ ។ អ្នកបានមើលសកម្មភាពក្នុង វីដេអូឃ្លីបនេះពិតជាបង្ហាញពីការអាណិត អាសូរទៅលើកញ្ញា សាសា ដែលរង កណ្ដាប់ដៃបុរសមានទ្រព្យនិងព្រឺឆ្អឹងខ្នងផងដែរ ខណៈឃើញអង្គរក្សរបស់ឧកញ៉ា សុខ ប៊ុន មានកាន់កាំភ្លើងខ្លីនៅក្នុងដៃ ហាក់ដូចមានចេតនាទុច្ចរិតនិងរង់ចាំ បញ្ជាពីចៅហ្វាយនាយថា ត្រូវបាញ់ សម្លាប់ឬមិនបាញ់ក្នុងហេតុការណ៍ដែលចៅហ្វាយរបស់ខ្លួនកំពុងធ្វើសកម្មភាព វាយកញ្ញាសាសា និងចាប់សក់អូស វាយទាត់ធាក់រហូតរបូតសម្លៀកបំពាក់អស់ពីខ្លួន ។
បញ្ហានេះសមត្ថកិច្ចពិតជានឹងស្វែង រកមុខជនដៃដល់ដើម្បីឱ្យទទួលខុសត្រូវតាមផ្លូវច្បាប់ចៀសវាងរងមតិរិះគន់ថា អ្នកមានទ្រព្យអ្នកមានអំណាចធ្វើអ្វីក៏មិនខុសនោះ? ៕ សហការី