រាជធានីភ្នំពេញ៖ ទឹកប្រាក់ចំនួន1000ដុល្លានិងទ្រព្យសម្បតិ្តមួយចំនួនត្រូវបានក្រុមចោរធ្វើសកម្មភាព គាស់យកទៅបានហើយគេចខ្លួនដោយសុវត្ថិភាព ខណៈម្ចាស់ផ្ទះ កំពុងលក់និងដំណេកហើយក៍ មិនមានរំខានដល់សមត្ថកិច្ចដែរ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលា ម៉ោង ៦ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០១៥នៅចំណុច ផ្លូវបេតុង១៩៧៤ ក្រោយសាលាបឋមសិក្សា ភ្នំពេញ ថ្មី ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ តាមប្រភពពីម្ចាស់ផ្ទះឈ្មោះ ហួន ស្រីវីន ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ មេផ្ទះបានរៀបរាប់ថា នៅមុនពេលកើតហេតុរូបគាត់បាន ក្រោយពីដំណេក ឃើញទ្វារផ្ទះរបើកកញ្ចក់ ពេលនោះក៍ពិនិត្យមើលទើបដឹងថា មានចោរគាស់លួចយកទ្រព្យសម្បតិ្តមានដូច ជា កាបូប កាតវីសា កាតដកលុយ លុយ១០ដុល្លា និង លេបថប ២គ្រឿង និងទូរស័ព្ទ១គ្រឿងគិតជាប្រាក់សរុបចំនួន1000ដុល្លា។ ពាក់ពន័្ធបញ្ហានេះម្ចាស់ផ្ទះមិនបានដាក់ពាក្យបណ្តឹងអ្វីទេ គាត់បែរជាប្តឹងសារព័ត៌មានមុនទៅវិញ។ ប្រជាពលរដ្ឋនៅក្នុងខណ្ឌសែនសុខហាក់គ្មានជំនឿ ចិត្តលើសមត្ថកិច្ចនគរបាលខណ្ឌសែនសោះ ព្រោះ បទល្មើសនានាចេះតែកើតមានជាហូរហែរ ស្រប ពេលសមត្ថកិច្ចខណ្ឌសែនសុខចេញល្បាតរកពេល សំរាកគ្មាន។ តុង សីហា