រាជធានីភ្នំពេញ៖ រថយន្តលុចស៊ីសមួយគ្រឿងរងការ ខូចខាងគូថខាងស្តាំ ក្រោយ ពេលបុរសម្នាក់បានបើក រ៉ឺម៉កចាប់ហ្វាំងមិនទាន់ជ្រុលទៅបុកគូថរថយន្តនោះកាលពី វេលាម៉ោង ៥ និង ១៥នាទី នៅចំនុចខាង ត្បូងស្ពានអាកាស ៧មករា លើកំណាត់ផ្លូវ ២៧១ កែងហ្គារាសសាំងតេលា ភូមិត្រពាំងឈូក សង្កាត់ទឹក ថ្លា ខណ្ឌសែន សុខ រាជធានីភ្នំពេញ។ តាមប្រភពពីសាក្សីដែលបានឃើញហេតុការណ៍នោះបានអោយដឹង ថានៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់អាយុប្រហែល ៣៥ឆ្នាំ បើករថយន្ត លុចស៊ី RX 350 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 1AG- 7209 តាមបណ្តោយផ្លូវ សហព័ន្ធ រុស្ស៊ីមកដល់ក្រោមស្ពាន ៧មករាមកបត់តាមផ្លូវ ២៧១ ភ្លាមនោះស្រាប់តែ មាន រ៉ឺមកដឹកឥដ្ឋការ៉ូមួយគ្រឿងទៀត បើកបរដោយ បុរសម្នាក់អាយុប្រហែល២៧ឆ្នាំបើកមកពី ក្រោយចាប់ ហ្វាំងមិនទាន់បានជ្រុលទៅបុកពីក្រោយបណ្តាលកំពិត និងឆ្កូតឆ្នាំតិច តួច។ ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលសណ្តាប់ធ្នាប់ចរាចរ និងសណ្តាប់ ខណ្ឌសែនសុខបានចុះធ្វើការវាស់វែង និងសម្រប សម្រួលតែអ្វីដែលគួរអោយភ្ញាក់ ផ្អើលនោះខាងម្ចាស់រ៉ឺម៉ក មិនអោយបើករថយន្តចេញដោយអះអាងថា មានខ្សែ នៅចរាចរ ក្រុង ចំណែកឯខាងរថយន្ត ក៏ដូចគ្នា ក៏បានតេហៅអ្នកមានតួនាទីធំម្នាក់មកជួយដោះ ស្រាយដែរ ដោយភាពតានតឹងសមត្ថកិច្ចបានដឹក មធ្យោបាយទាំង២គ្រឿងទៅរក្សាទុក នៅអធិការ ដ្ឋាននគរបាលខណ្ឌសែន សុខដើម្បីដោះស្រាយជា ក្រោយ។ តុង សីហា
គ្រាន់តែរឿងគ្រោះថ្នាក់ប៉ះគ្នាតិចតួចមិនសម្រួលគ្នាបែជាអាងខ្នងធំរៀងខ្លួន
...