ទេព កញ្ញា យក ថ្ងៃខួបកំណើត ចែកទានដល់កម្មករសំណង់ និងអ្នកធាក់ស៊ីក្លូ

ចែករំលែក៖

ភ្នំពេញ៖ ពិតជាគួរឲ្យកោតសរសើរសម្រាប់ទឹកចិត្តតារាសម្តែងស្រីស្រស់សោភា កញ្ញា ទេព កញ្ញា ដែលបានចំណាយថវិកា និងពេលវេលាផ្ទាស់ខ្លួនដើម្បីសាកសួរសុខទុក្ខ និងចែកអំណោយដល់អ្នកធាក់ស៊ីក្លូ និងកម្មករសំណង់មួយចំនួននៅភ្នំពេញ។ ចែកទានព្រោះតែជាថ្ងៃពិសេសថ្ងៃខួបកំណើតរបស់តារាស្រីនេះផងដែរ។
តារាសម្តែងកញ្ញា ទេព កញ្ញា ដែលមហាជនសរសើរទាំងស្អាតទាំងចិត្តល្អនោះ ក្នុងថ្ងៃខួបកំណើតជាពិសេសរបស់ខ្លួនបានធ្វើរឿងល្អមួយដោយធ្វើការចែកអំណោយដល់តាៗ អ្នកក្រក្សត់ជាច្រើននាក់។ តារាស្រីរូបនេះបញ្ជាក់ថាថ្ងៃទី០២ខែកុម្ភៈនេះគឺជាថ្ងៃខួបកំណើតរបស់នាង ហើយនាងបានយកថវិកា សម្ភារៈ និងអាហារចំនួន១០០កញ្ចប់ចែកជូនដល់អ៊ុំពូមីងជាកម្មករសំណង់ អ្នកធាក់ស៊ីក្លូ នៅក្នុងតំបន់មួយចំនួននៃរាជធានីភ្នំពេញ។ នាងថាមិនបានរៀបចំកម្មវិធីធំដុំអ្វីទេសម្រាប់ខ្លួនឯងឆ្នាំនេះក៏ព្រោះតែចង់ចែករំលែកក្តីស្រលាញ់ខ្លះ និងយកថវិកាដែលចំណាយច្រើនលើការជួបជុំធំដុំ បង្វែមករៀបចំកម្មវិធីសាមញ្ញៗ និងមានន័យដែលអាចឲ្យនាងសប្បាយចិត្តខ្លាំង និងមនុស្សនៅជុំវិញខ្លួនពេញចិត្ត បើទោះបីជាអ្វីដែលនាងផ្តល់ឲ្យពួកគាត់នៅពេលនេះមានចំនួនមិនច្រើនប៉ុន្តែជាការលើកទឹកចិត្ត និងបង្ហាញពីវប្បធម៌ចែករំលែកចំពោះគ្នាទៅវិញទៅមកបានដែរ។ នាងថានេះមិនមែនជាលើកទី១ទេដែលនាងបានចែកអំណោយបែបនេះ ហើយបើទោះមិនទទួលបានកាដូពិសេសធំដុំណាមួយក្នុងថ្ងៃខួបកំណើតប៉ុន្តែនាងពិតជាសប្បាយចិត្តដែលបានចូលរួមសកម្មភាពសង្គមដ៏តូចមួយហើយបានឃើញស្នាមញញឹមរបស់បងប្អូនអ៊ុំៗនោះ។ នាងរំពឹងដែរថាឆ្នាំក្រោយៗបន្តទៀតនាងនឹងរៀបចំកម្មវិធីសប្បុរសធម៌ស្រដៀងគ្នានេះបន្តទៀតទៅតាមលទ្ធភាព និងធនធាន៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print