តារាល្បីៗលេខមុខថ្ងៃខួបកំណើតកូនស្រីម្ចាស់ភោជនីយដ្ឋាន ជេក ឃុន

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង តារាសម្តែង ប្រុសស្រីល្បីឈ្មោះជាច្រើនបានបង្ហាញវត្តមានក្នុងកម្មវិធីខួបកំណើតកូនស្រីថៅកែហាង ជេក ឃុន ។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី០២ខែកុម្ភៈឆ្នាំ២០១៩នេះនៅភោជននីយដ្ឋានផ្ទាល់ខាងកើតរង្វង់មូលផ្សារដើមថ្កូវ។
​សិល្បករដែលចូលរួមក្នុងកម្មវិធីនេះមានដូចជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត តារាចម្រៀងកញ្ញា ចែម ស្រីល័ក្ខ លោក ជួន អមរិទ្ធ លោក ប៉ែន សារ៉ាវ កញ្ញា សុខ មុនីរក្សា លោក យ៉េប រ៉ូហ្វាត លោក ពូ ឈីវ ជាដើម។
​តារាចម្រៀង ជួន អមរិទ្ធ បានបញ្ជាក់ថា លោកមិនត្រឹមតែមកចូលរួមអបអរសាទរក្នុងឱកាសខួបគម្រប់កូនស្រីថៅកែហាងទេ គឺលោក និងសល្បករមួយចំនួនក៏ជាអ្នកចម្រៀងប្រចាំហាងនេះផងដែរ។ លោកបញ្ជាក់ថា ពីមុនលោកជាអតិថិជននិយមមកញាំអាហារស្តាប់ភ្លេងនៅហាងលោកជេក ឃុនតាំងហាងតូចរហូតពង្រីកថែមទាំងមានការរាប់អានគ្នាផងដែរ។ព្រោះតែការរាប់អានគ្នានេះហើយទើបលោកសម្រេចចិត្តច្រៀងនៅហាងជេក ឃុនតែម្តង។ណាមួយដូចជាការហាត់ពុធលត់ដំសំឡេងឲពិរោះផងនោះទើបលោកត្រូវតែយល់ព្រម។ម្យ៉ាងទៀតមានមិត្តភក្តិស្គាល់គ្នាមួយចំនួនក៏ច្រៀងនៅទីនោះកាន់តែរីករាយ។ដូចនេះប្រសិនបើបងប្អូនចង់ជួបលោកអាចមកហាងជេក ឃុនមានទីតាំងខាងកើតរង្វង់មូលផ្សារដើមថ្កូវចំងាយ៣០០ម៉ែត្រខាងស្តាំដៃព្រមទាំងមានតារាផ្សេងទៀតដូចជាអតីតបេក្ខជន Cambodian Idol កញ្ញា ចែម ស្រីលក្ខណ៍ និងលោកប៉ែន សារ៉ាវនិងតារាផ្សេងទៀតដែរ។
​លោក ដេន ស៊ាងឃុន ដែលជាថៅកែហាងខាងលើបានបញ្ជាក់ថាលោកបានរៀបចំខួបកំណើតឲ្យកូនស្រី ឃុន សុដាអមរា នៅពេលនេះក៏ដើម្បីអបអរការពង្រីកហាងថ្មីកាន់តែធំជាងមុន និងដាក់ឲ្យមានការច្រៀងពីក្រុមសិល្បករប្រុសស្រីល្បីឈ្មោះ និងមានសំនៀងពិរោះៗជាច្រើនផងដែរ។ លោកបញ្ជាក់ថា ដោយសារការរាប់អានស្រលាញ់ចូលចិត្តគ្នា សិល្បករទាំងអស់ក៏បានមកចូលរួមកម្មវិធីនេះផងដែរ។ លោករំពឹងថាក្រោយការរៀបចំកែលម្អសោភណ្ឌភាព ពង្រីកហាង និងដាក់ឲ្យមានក្រុមតន្ត្រីចម្រៀងនេះនឹងបង្កើនការគាំទ្រកាន់តែច្រើនពីអតិថិជនបន្ថែមពីលើរសជាតិអាហារដ៏ឆ្ងុយឆ្ងាញ់៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print