ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន មួយទៀតគឺ ZTE corp ដែលទទួលរងការផាកពិនិយ ពីអាមេរិកនាពេលកន្លងមកដោយការលក់សម្ភារៈដែលមានប្រភពដើមនៅអាមេរិកទៅឲ្យប្រទេសអីរ៉ង់ ។ ក្រុមហ៊ុនមួយនេះ កំពុងតែស្ថិតនៅក្នុងកន្លង របស់ក្រុមហ៊ុនHuawei ជាគោលដៅ កម្ចាត់របស់អាមេរិក។
មហាអំណាចទីមួយរបស់អាមេរិកកាន់តែបារម្ភទៅលើបច្ចេកវិទ្យា រីកចម្រើន របស់ចិន ដោយបានព្យាយាម កម្ចាត់ប្រព័ន្ធបចេ្ចកវិទ្យារបស់ចិន ចេញពីទឹកដីអាមេរិក និងបណ្តាប្រទេសជាមិត្ត ។ បន្ទាប់ពីHuawei ស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិក នៅពេលនេះនេះមានក្រុមហ៊ុនចិនមួយទៀត ZTE corp ស្ថិតនៅក្នុងគោលដៅរបស់អាមេរិកផងដែរ។
តំណាងរាស្ត្រអាមេរិក មួយក្រុមកាលពីថ្ងៃទី៥ខែកុម្ភៈ បានស្នើឲ្យដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន ZTE corp ប្រសិនបើក្រុមហ៊ុនទូរគមនាគមន៍របស់ចិនមួយនេះមិនគោរពទៅតាមច្បាប់របស់អាមេរិក ។
ប្រធានាធិបតីអាមេរិក ដូណាលត្រាំ បានធ្វើឲ្យសមាជិកសភាអាមេរិកជាច្រើនរូប ខឹងសម្បារយ៉ាងខ្លាំង ទាំងតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ និងគណបក្ស ប្រជាធិបតេយ្យ ដោយលោកត្រាំបានសម្រេចលុបចាប់ហាមប្រាមដល់ក្រុមហ៊ុនអាមេរិក លក់សម្ភារៈឲ្យទៅក្រុមហ៊ុនZTE របស់ចិនបន្តធ្វើសកម្មភាពអាជិវកម្ម។
ក្រុមហ៊ុនZTE corpបានបំពានកិច្ចព្រមព្រៀង ហើយត្រូវចាប់បានពេលដឹកជញ្ជូន ទំនិញដែលមានប្រភពនៅអាមេរិកទៅកាន់អីរ៉ង់ និងកូរ៉េខាងជើង ។ មន្ត្រីក្នុងក្រសួងពាណិជ្ជកម្មអាមេរិក បានប្រកាសឲ្យដឹងថា៖ ក្រុមហ៊ុន ZTE corp ក៏បានទទួលកំហុស ហើយសុខចិត្ត ឲ្យពិនិយនៅឆ្នាំ២០១៨ ពីកំហុសខាងលើ។
តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋលោក Marco Rubio , Susan Colins និង Jerry Moran រួមជាមួយតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ ដែលមានដូចជា Chris Van Hollen, Mark Warner, Elizabeth Warrenនិង Doug Jones បានគាំទ្រច្បាប់ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន ។សកម្មភាពខាងលើកើតឡើងប៉ុន្មានថ្ងៃក្រោយពេលដែល មន្ត្រីជាន់ខ្ពស់អាមេរិកនិងចិនពិភាក្សាគ្នានៅទីក្រុងវ៉ាស៊ីនតោនដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមស៊ីវិល។
សមាជិកសភាអាមេរិកជាច្រើនរូប បានចាត់ទុក ក្រុមហ៊ុន បច្ចេកវិទ្យារបស់ចិន ដូចជា ZTE និងHuawei ជាការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខជាតិអាមេរិក ។ មន្ត្រីអាមេរិកយល់ឃើញថា ក្រុមហ៊ុនចិន ជួយដល់រដ្ឋាភិបាល ដើម្បីសើបការសម្ងាត់ពីអាមេរិក ៕
ដោយ៖ មែវ សាធី