សូមអបអសាទរ គឺទាហានកម្ពុជា🇰🇭ខ្ពស់មុខ ខ្ពស់មាត់ លើឆាកអន្តរជាតិ គឺនាយទាហាន​សង្កេតការណ៍​មួក​ខៀវ​កម្ពុជា ០​៤​រូប ​បាន​ទទួល​ការវាយតម្លៃ​ខ្ពស់​ពី​នាយកដ្ឋាន​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​

ចែករំលែក៖

ភ្នំពេញ៖ លោក​វរសេនីយ៍ឯក Human Chohan ជា​ប្រធាន​ផ្នែក Force Generation Service នៃ​នាយកដ្ឋាន DPKO អង្គការសហប្រជាជាតិ បាន​វាយតម្លៃ​លើ​ការ​បំពេញ​ការងារ​ក្នុង​បេសកកម្ម MINUSCA នៅ​សាធារណៈរដ្ឋ​អាហ្វ្រិក​កណ្តាល របស់​នាយទាហាន​កម្ពុ​ជា ៤​រូប​ដែលមាន លោក​វរសេនីយឯក សំ សឿន​, លោក​វរសេនីយ៍ត្រី ញ៉េ បញ្ញា​, លោក​វរសេនីយ៍ត្រី ភួង សុភា​រៈ និង​លោក​វរសេនីយ៍ត្រី ចេនឡា រដ្ឋា​។ ​

ចំពោះ​លទ្ធផល​នៃ​ការវាយតម្លៃ​បាន​បញ្ជាក់​ថា នាយទាហាន​ទាំង​៤​រូប​ខាងលើ គឺមាន​ស្នាដៃ​ឆ្នើម​លើសពី​ការរំពឹងទុក (exceeds expectations) នេះ​បើ​យោង​តាម​របាយការណ៍​វាយតម្លៃ របស់លោក​វរសេនីយ៍ឯក Human Chohan ចេញផ្សាយ​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​។​

​ជាមួយគ្នា​លោក​ឧ​ត្ត​ម​សេនីយ៍ BALLA KEITA មេបញ្ជាការ​ប្រចាំ​បេសកកម្ម MINUSCA បាន​បញ្ជាក់​ថា ពួកគាត់​ពិត​មាន​ស្នាដៃ​ដ៏​ធំធេង និង​ដឹកនាំ​ការងារ​បាន​យ៉ាង​ល្អ គឺ​បាន​អនុវត្ត​ទៅតាម​ច្បាប់​របស់​អង្គការសហប្រជាជាតិ និង​បាន​បង្ហាញ​ពី​សេចក្តី​ស្រលាញ់​ទៅ​ប្រជាជន​អាហ្វ្រិក កណ្តាល​ផងដែរ​។​

​នេះ​សរ​បញ្ជាក់​អោយឃើញថា នេះ​ជា​កុលបុត្រ​ឆ្នើម​របស់​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រទេស​កម្ពុជា​អោយមាន​សន្តិភាព​ពេញលេញ​នៅ​ទូទាំងប្រទេស និង​បង្កើត បាន​នូវ​ធនធានមនុស្ស​ដ៏​ល្អៗ បញ្ជូនទៅ​ចូលរួម​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ​។ សម្តេច​តេ​ជោ មាន​ប្រសា​ន៍​រួចហើយ​ថា កម្ពុជា​បន្ត​បញ្ជូន​កងកម្លាំង​មួក​ខៀវ ទៅ​ក្នុង​បេសកកម្ម​អង្គការសហប្រជាជាតិ​ជា​បន្តបន្ទាប់​។​

​សម្តេច​តេ​ជោ​បន្តថា កម្ពុជា​ពិតជា​មាន​ឆន្ទៈ​ពេញលេញ​បន្ត ចូលរួម​ឲ្យ​កាន់តែ​សម្រេច​ថែមទៀត លើ​បេសកកម្ម នៃ​ការថែរក្សា​សន្តិភាព​របស់ អង្គការសហប្រជាជាតិ ដែលថា​តើ​ប្រទេស​ណា​ទៀត ត្រូវការ​កងទ័ព​មួក​ខៀវ​របស់​កម្ពុជា​ក្នុង​ការ​ចូលរួម​បំពេញបេសកកម្ម​មនុស្ស​ធម៌ ក្រោម ឆ័​ត្រ​អង្គការសហប្រជាជាតិ​។

​លោកអគ្គលេខាធិការ​អង្គការសហប្រជាជាតិ មានប្រសាសន៍ថា កម្ពុជា​ពិតជា​មាន​ឆន្ទៈ​ពិតប្រាកដ ក្នុង​ការ​ជួយ​ដល់ អង្គការសហប្រជាជាតិ ពិសេស​វត្តមាន​កងទ័ព​មួក​ខៀវ ដែល​ពោរពេញ​ទៅ​ដោយ​វិន័យ​និង​មាន​សមត្ថភាព​ពេញលេញ ក្នុង​សកម្មភាព​មនុស្សធម៌​និង​ថែរក្សា​សន្តិភាព អង្គការសហប្រជាជាតិ​៕​ ដោយ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print