លោកបណ្ឌិត ស៊ិន វុទ្ធី អញ្ជើញចុះពិនិត្យមើលការងារអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងប្រមាណជាង​ ៥០០ហិកតា​របស់បងប្អូនប្រជាកសិករនៅឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ៖ លោករដ្ឋលេខាធិការក្រសួងធនធានទឹក ​និងឧតុនិយម​ អមដំណេីរដោយអគ្គនាយកកិច្ចការបច្ចេកទេស​ ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម​ និងមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ​ ចុះពិនិត្យការងារអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំងជាង​ ៥០០ហិកតា​ នៅឃុំចំប៉ី​ ស្រុកបាទី​ ខេត្តតាកែវ។

មន្ត្រីបានអោយដឹងថា៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ លោកបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ អមដំណើរដោយឯកឧត្តម​ ឈា​ ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស លោក​ ថាំង​ វិយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ព្រមទាំងមានការចូលរួមពីមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ លោកអភិបាលស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក​ និងអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់​ បានចុះពិនិត្យមើលការងារអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងប្រមាណជាង​ ៥០០ហិកតា​របស់បងប្អូនប្រជាកសិករនៅឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ។
ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការក៏បានជួបសំណេះណាលផ្ទាល់ជាមួយបងប្អូនប្រជាកសិករ ដោយបានស្តាប់នូវការលំបាក និងសំណូមពររបស់ពួកគាត់ ។ ជាការឆ្លេីយតប​ ឯកឧត្តមរដ្ឋលេខាធិកា​រ បានធ្វេីការផ្តាំផ្ញេី​ ដល់មន្ត្រីមន្ទីរ​ និងមន្ត្រីនាយកដ្ឋានធារាសាស្ត្រកសិកម្មឲ្យបំពេញការងារនេះបានចប់ចុងចប់ដេីម និង​បានពាំនាំសំណូមពររបស់បងប្អូនប្រជាកសិករស្នេីសុំដំឡេីងស្ថានីយបូមទឹកអចល័ត​ចំនួន​ ០១កន្លែង​ ជូនលោករដ្ឋមន្ត្រី​ ដេីម្បីពិនិត្យ​ និងសម្រេច បងប្អូនប្រជាកសិករបានសម្តែង​នូវទឹកចិត្តសប្បាយរីករាយចំពោះការចុះជួយអន្តរាគម៍បូមទឹកបានទាន់ពេលវេលារបស់ថ្នាកដឹកនាំក្រសួងធនធានទឹក​ និងឧតុនិយម​ និងមន្រ្តីអមដំណេីរ​ ហេីយសង្ឈឹម​ និងជឿជាក់ថានឹងទទួលបាននូវការឆ្លេីយតបជាវិជ្ជមាន​ ចំពោះសំណេីសុំសាងសង់ស្ថានីយបូមទឹកខាងលេី​៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print