ប្រទេសឥណ្ឌា ៖ អាយុមធ្យមរបស់ដំរី មានត្រឹមតែ ៤០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែដំរី ឈ្មោះ Gaja Muthassi មានអាយុកាលរហូតដល់ទៅ ជិត៩០ឆ្នាំទើបងាប់ ត្រូវបានគេចាត់ទុកថា ជាដំរីមានអាយុវែងបំផុតលើពិភពលោក។
សត្វដំរីញីឈ្មោះ Gaja Muthassi នៅភាគខាងត្បូង រដ្ឋ Kerala ប្រទេសឥណ្ឌា បានងាបប់កាលពីថ្ងៃអង្គារ៍ បន្ទាប់ពីមិនអាចស៊ីអាហារ ឬទទួលការព្យាបាលបានពីសំណាក់ក្រុមពេទ្យសត្វ ។
ដំរីនេះ ត្រូវគេចាត់ទុកថា មានអាយុវែងជាងគេបំផុត លើសពីដំរីដែលកំណត់ត្រាពិភពលោកទៅទៀត ដែលមានអាយុតែ៨៦ឆ្នាំ ឈ្មោះ Lin Wang បានងាប់ក្នុងឆ្នាំ២០០៣ ក្នុងសួនសត្វ ប្រទេសតៃវ៉ាន់នោះ។
ជាធម្មតា សត្វដំរី អាយុរបស់វា មានត្រឹមតែ៤០ឆ្នាំ ឬលើសពីនេះបន្តិចបន្តួចប៉ុណ្ណោះ ។ ក្រុមជំនាញសត្វព្រៃបានប៉ាន់ប្រមាណថា សត្វដំរីនៅក្នុងតំបន់អាស៊ីមានប្រហែល១៥,០០០ក្បាល ឬជិត១ភាគ៣នៃដំរីទាំងអស់នៅលើពិភពលោក ។ ប្រទេសឥណ្ឌាតែមួយ មានសត្វដំរីប្រហែល២,៤៥៤ក្បាល ៕
ដោយ៖ មែវ សាធី