សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ ងការពារជាតិ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នាសាលប្រជុំអគ្គបញ្ជាការ(ខ.ភ.ម)

ចែករំលែក៖

ភ្នំពេញ៖ ផ្សព្វផ្សាយបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ របស់អគ្គបញ្ជាការដ្ឋាន បន្ទាប់ពីដំណើរការពេញមួយថ្ងៃក្នុងពិធីផ្សព្វផ្សាយបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ របស់អគ្គបញ្ជាការដ្ឋានកងយោធ ពលខេមរភូមិន្ទ(ខ.ភ.ម) នារសៀលថ្ងៃសុក្រ ៤ កេីតខែ មាឃឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ត្រូវថ្ងៃទី៨ កុម្ភះ ឆ្នាំ ២០១៩ នេះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ ងការពារជាតិ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នាសាលប្រជុំអគ្គ បញ្ជាការ(ខ.ភ.ម) ។ ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខា ធិការ ឯកឧត្តម លោកជំទាវ អគ្គមេបញ្ជាកររង អស់លោក លោកស្រី ក្នុងស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការជាច្រើនរូបទៀត។ គួរបញ្ជាក់ផងដែរថា: ពិធីផ្សព្វផ្សាយបូកសរុបលទ្ធផលការ ងារឆ្នាំ២០១៨នេះគឺតាមបណ្តាកងឯកភាព យោធភូមិភាគ កង ពល និងបណ្តាស្ថាប័នទាំងបីប្រភេទទ័ព លើកឡើងពីចំណុច ខ្លាំង+ខ្សោយ និងទិសដៅបន្តសម្រាប់ឆ្នាំ២០១៩ ដោយយកចិត្តទុកដាក់ ។ បន្ទាប់ពីស្តាប់របាយការណ៍របស់ ឯកឧត្តម នាយឧត្ត មសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ (ខ.ភ.ម) រួច មក សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រ សាសន៍វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់របស់ មេបញ្ជា ការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ក្នុង(ខ.ភ.ម) រយៈ ពេលមួយឆ្នាំ ២០១៨ សម្រេចលទ្ធ ផលល្អប្រសើរក្នុងឆ្នាំ២០ ១៩ នេះត្រូវរួមសហការគ្នាឱ្យកាន់តែល្អប្រសេីរថែមមួយកម្រិតទៀតដើម្បីឱ្យ (ខ.ភ.ម)កាន់តែរឹងមាំទាំងផ្នែកការពារសន្តិសុខសណ្តាប់ធ្នាប់ កសាងកងឯកភាព ហ្វឹកហ្វឺននាយទាហានវ័យក្មេងបន្តវេនទៅថ្ងៃអនាគតធ្វើឱ្យកម្ពុ ជាកាន់តែរីកចម្រើនជាលំដាប់ទាំងក្នុងប្រទេសនិងលើឆាកអន្តរ ជាតិផងដែរ ៕

...

ដោយ៖ សុខដុម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print