ម្ចាស់ក្សត្រី មហាក្សត្រថៃ ក្លាយជាបេក្ខភាព នាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោត ខាងមុខ

ចែករំលែក៖

ទីក្រុងបាងកក៖ ប្រភពព័ត៌មានបានផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា៖ ព្រះរាម(បងស្រី )ព្រះមហាក្សត្រប្រទេសថៃ គឺព្រះនាង Ubolratana Rajakanya Sirivadhana Barnavadi ព្រះជន្ម ៦៧ព្រះវស្សា ត្រូវបានប្រកាសថា ជាបេក្ខភាពនាយករដ្ឋមន្ត្រី ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតសកល ដែលត្រូវរៀបចំឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ។
ព្រះនាង Ubolratana Rajakanya Sirivadhana Barnavadi ត្រូវបានប្រធានគណបក្សរក្សាជាតិថៃ (Thai Raksa Chart Party) លោក Preechapol Pongpanich បញ្ជូនឈ្មោះ ទៅកាន់គណៈកម្មការរៀបចំបោះឆ្នោតជាតិរួចហើយ ដើម្បីទទួលស្គាល់ជាផ្លូវការថា ជាបេក្ខភាពនាយករដ្ឋមន្ត្រីតែមួយគត់ ក្នុងការបោះឆ្នោតនាពេលខាងមុខ ។

តាមប្រព័ន្ធផ្សព្វផ្សាយ គណបក្សរក្សាជាតិថៃ នេះ មានភាពជិតស្និទ្ធជាមួយគណបក្សភឿថៃ របស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនផងដែរ ហើយគូប្រជែងធំបំផុតរបស់ខ្លួននោះ គឺលោក ប្រាយុទ្ធ ចាន់អូចា មេដឹកនាំរដ្ឋាភិបាល រដ្ឋប្រហារយោធាថៃនោះតែម្តង ។ លោក ប្រាយុទ្ធ ចាន់អូចា មកពីគណបក្ស បល្ល័ង្គប្រជាជាតិ នោះ ក៏បានបញ្ជូនឈ្មោះ ជាបេក្ខភាពនាយករដ្ឋមន្ត្រីផងដែរកាលពីសប្តាហ៍មុន ទៅកាន់គណៈកម្មការ ជាតិរៀបចំការបោះឆ្នោត សម្រាប់ការប្រកួតប្រជែងនេះ ។

លោក ចាន់អូចា កាលថ្មីៗនេះ ថ្លែងថា លោកគ្មានបំណងចង់កាន់អំណាចអីទៀតនោះទេ ប៉ុន្តែការចូលរួមប្រកួតប្រជែងតំណែងនាយករដ្ឋមន្ត្រីនាពេលខាងមុខនេះ ក៏ព្រោះតែដើម្បីផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនតែប៉ុណ្ណោះ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print