សមត្ថកិច្ចរកឃើញនិងឃាត់ខ្លួនក្រុមបក្ខពួក៣នាក់ដែលស្ទាក់វាយអ្នកកាសែតម្នាក់ស្លាប់បន្ទាប់ពីចេញពីរាំធុងបាស ក្នុងស្រុកស្នួលនោះហើយ

ចែករំលែក៖

ខេត្តក្រចេះ ៖ជនសង្យ័យ ០៣នាក់ដែលជាប់ ពាក់ព័ន្្ធនិងអំពើឃាតកម្មស្ទាក់វាយសម្លាប់អ្នកកាសែតម្នាក់ជាភ្នាក់ងារអង្គភាពកាសែត បាត់ដំបងប៉ុស្តិ៍ខណៈដែលជិះម៉ូតូនៅតាមផ្លូវបន្ទាប់ពីជនរងគ្រោះរូបនោះចេញពីរាំធុងបាស់កាលពីយប់ថ្ងៃអាទឹត្យ១៤ រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩នៅចំណុចផ្លូវបំបែកkm៨៨ឃុំ២ឆ្នូស្រុកស្នួលនោះត្រូវបានសមត្ថកិច្ចរកឃើញអត្តសញ្ញាណនិងបានធ្វើការឃាត់ខ្លួនបានជាបណ្តើរៗហើយ។

ការឃាត់ខ្លួនជនដៃដល់ទាំង ៣នាក់នោះសមត្ថកិច្ចបានធ្វើឡើង នៅរសៀលថ្ងៃព្រហស្បតិ៍ ៣ កើត ខែមាឃ ឆ្នាំច
សំរឹទ្ធិស័ក ព.ស ២៥៦២
ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩នៅតាមផ្ទះជនសង្សយ័រៀងៗខ្លួន។

ក្រោយពីបានវាយសម្លាប់ភ្នាក់ងារអង្គភាពកាសែត បាត់ដំបងប៉ុស្តិ៍ហើយរត់គេចខ្លួនបានប៉ុន្មានថ្ងៃ។

ប្រភពពីសមត្ថកិច្ចស្រុកស្នួលបានឱ្យដឹងថា ជនសង្ស័យរួមមាន ទី១.ឈ្មោះ វ៉ន វិញ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

ទី២.ឈ្មោះ លឹម សុខគង់ ភេទប្រុស អាយុ ២១ឆ្នាំរស់នៅភូមិដង្កោ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ទី៣.ឈ្មោះ រឹត សីហា ភេទប្រុស អាយុ២១ឆ្នាំកំពងរត់គេចខ្លួន រស់នៅចំនុចគីឡូម៉ែត្រ ៩០ ភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

សមត្ថកិច្ចបានបន្តទៀតថា បើយោងតាមចម្លើយសារភាពសង្ស័យបានបញ្ជាក់ថា បក្ខពួករបស់គេបានរួមគ្នាស្ទាក់វាយជនរងគ្រោះនៅចំណុចផ្លូវបំបែកKm៨៨ឃុំធ្នូ បន្ទាប់ពីមានការកាច់កុងក្នុងវង់រាំធុងបាស់។

ហើយហេតុការយប់នោះឈ្មោះ រិត សីហា និងឈ្មោះលឹម សុខគង់ ជាអ្នកយកដុំថ្មបោកទៅលើជនរងគ្រោះបណ្តាលឱ្យងើបលែងរួចពីដី។

បន្ទាប់មកក្រុមបក្ខពួកគេក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនទៅដេកពួននៅផ្ទះរៀងៗខ្លួនបាត់អស់ លុះព្រឹកស្អែកឡើងក៏លេចឮដំណឹងអាក្រក់មួយថា ជនរងគ្រោះដែកបក្ខពួកខ្លួនបានព្រួតគ្នាវាយយប់មិញនោះត្រូវបានស្លាប់បាត់បង់ជីវិតទៅហើយ។

ជនសង្ស័យបន្តថា ក្រោយពេលដឹងជនរងគ្រោះស្លាប់ក្រុមបក្ខពួករបស់គេបានផ្តល់ដំណឹងនោះឱ្យ គ្នាហើយក៏រត់គេចលាក់ខ្លួនរៀងៗខ្លួន តែតែម្តង។

ហើយក៏ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវរកឃើញអត្តសញ្ញាណនិងឃាត់ខ្លួនបានជាបណ្តើរៗនេះ។

ជនរងគ្រោះដែលក្រុមជនដៃដល់បានធ្វើសកម្មភាពវាយសម្លាប់នៅតាមផ្លូវចំណុចខាងលើនោះមានឈ្មោះ ស៊ន សិទ្ធី ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិក្បាលស្នួលឃុំស្នួលស្រុកស្នួលខេត្តក្រចេះ ជាភ្នាក់ងារអង្គភាពពត៌មាន បាត់ដំបងប៉ុស្តិ៍ ។

លោក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានឱ្យដឹងថា បច្ចុជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននោះ គឺកំពុងឃុំខ្លួនជាបណ្ដោះអាសន្ន៍នៅអធិការរដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីចាត់ការបន្តតាមច្បាប់និតិវិធីច្បាប់៕

...

ដោយជីវន្ត័

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print