គិតទៅមនុស្សលោកយើង ពេលភ្លើងប្រច័ណ្ឌឆេះហើយ អ្វីក៏ហ៊ានធ្វើដែរ​ បណ្តាលឲ្យស្លាប់មនុស្ស៧នាក់ក្នុងភ្នក់ភ្លើង

ចែករំលែក៖

ភ្លើងប្រច័ណ្ឌបានធ្វើឲ្យមនុស្សបាត់បង់ការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង បណ្តាលឲ្យមានកំហឹងកើតឡើង បង្កឲ្យមានសោកនាដកម្មកើតឡើង ។ កន្លងមក មានករណីភ្លើងប្រច័ណ្ឌខ្វះពិចារណា​ ប្តីបាញ់បាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងទុកឲ្យកូនតូចៗនៅកំព្រាឯកកោ ។ បើអស់ក្តីស្រាឡាញ់ អាណិត អស់និស្ស័យ និងគ្នាហើយ បើទោះបីយកច្រវ៉ាក់ មកចង​ក៏មិនជាប់ដែរ ។
ចំណុចទាំងនោះហើយ គួរតែពិចារណា កំឲ្យរឿងរ៉ាវ ក្លាយទៅជាវប្បដិសារីអស់មួយជីវិត ដោយសារតែភ្លើងប្រច័ណ្ឌឆេះមួយពេលនោះ ។
ជាក់ស្តែងករណី នៅក្នុងប្រទេសចិន ពេលអំណរចូលឆ្នាំថ្មី តែងតែមានការជួបជុំសប្បាយ បណ្តាលឲ្យមានករណីប្រច័ណ្ឌ ចាក់សម្លាប់ មនុស្ស និងករណីប្រច័ណ្ឌដូចគ្នា​បានដុតផ្ទះ​បណ្តាលឲ្យមនុស្ស ១៥នាក់ស្លាប់ ។
ប៉ូលិសទីក្រុង Baoji បានថ្លែងថា នៅពេលដែលមនុស្សម្នាក់កំពុងតែរៀបចំទទួលឆ្នាំថ្មី ឆ្នាំកុរ យប់ថ្ងៃចន្ទនោះ បុរសម្នាក់ឈ្មោះ Lu ស្រាប់តែដុតផ្ទះបងប្រុសរបស់ខ្លួន នៅភាគខាងជើងខេត្ត Shaanxi បណ្តាលឲ្យស្លាប់មនុស្ស៧នាក់ ។ បងប្រុស, ប្រពន្ធរបស់គាត់, ឪពុកម្តាយរបស់ពួកគេ និងកូន៣នាក់ទៀតបានស្លាប់ក្នុងភ្នក់ភ្លើង ។ ក្រោយមកពីរបីម៉ោង ប៉ូលិសបានចាប់ខ្លួនជនសង្ស័យដុតផ្ទះដែលព្យាយាមសម្លាប់ខ្លួនឯង។

អំឡុងយប់ដូចគ្នានោះដែរ ប៉ូលិសនៅសហគមន៍ Baiyin និយាយថា បុរសឈ្មោះ Guo សង្ស័យប្រពន្ធរបស់ខ្លួនផិតក្បត់ ក៏បានចាក់ប្រហារសម្លាប់មនុស្ស៨នាក់ និង៧នាក់ទៀតរងរបួសនៅក្នុងភូមិមួយភាគពាយព្យខេត្ត Gansu ។ បុរសអាយុ៤៩ឆ្នាំរូបនេះត្រូវចាប់ខ្លួន។ អត្តសញ្ញាណជនរងគ្រោះមិនត្រូវបានបង្ហាញនោះទេ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print