ភ្នំភ្លើងឥណ្ឌូនេស៊ីផ្ទុះជាថ្មី ពលរដ្ឋជាច្រើនត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាព

ចែករំលែក៖

ប្រទេសឥណ្ឌូនេសុី៖ ក្រោយពេលភ្នំភ្លើងបានកម្រើកខ្លួននៅថ្ងៃទី​៧ខែមករា ពេលនេះបានបញ្ចេញផ្សែងខ្មៅ ធូលី គ្រប់ដណ្តប់ក្នុងបរិវេណធំ បង្ខំឲ្យពលរដ្ឋជាច្រើនត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ។
ភ្នំភ្លើងដែលទើបតែផ្ទុះនោះមានឈ្មោះថា Merapi ក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាភ្នំភ្លើងសកម្មបំផុតមួយ នៅលើពិភពលោក បានបក់ផេះពណ៌ខ្មៅទៅលើមេឃ ខណៈកម្អែរភ្លើងក្រហមបង្ហូរចេញពីរណ្ដៅភ្នំភ្លើង ។អាជ្ញាធរមិនបានលើកឡើងពីបញ្ហាអាសន្នណាមួយដោយសារភ្នំភ្លើងនេះទេ បន្ទាប់ពីវាបានផ្ទុះ។
ប៉ុន្តែសកម្មភាពណាមួយរបស់ភ្នំភ្លើង Merapi នេះ បានបង្កឱ្យមានការព្រួយបារម្ភជានិច្ច ហើយអ្នកស្រុក ត្រូវបានគេបញ្ជា ឱ្យស្ថិតនៅក្រៅតំបន់គ្មានមនុស្ស មានចម្ងាយ 5 គីឡូម៉ែត្រជុំវិញរណ្តៅភ្នំភ្លើងនេះ ដែលស្ថិតនៅក្បែររដ្ឋធានីវប្បធម៌ Yogyakarta របស់ឥណ្ឌូនេស៊ី ។

ការផ្ទុះដ៏ធំបំផុតនៅក្នុងឆ្នាំ 2010 បានសម្លាប់មនុស្សជាង 300 នាក់ និងបង្ខំឱ្យមនុស្ស 280.000 នាក់ផ្សេងទៀតជម្លៀសខ្លួនចេញទៅរកទីកន្លែងមានសុវត្ថិភាព។

វាជាការផ្ទុះដ៏ខ្លាំងក្លាបំផុតរបស់ភ្នំភ្លើង Merapiនេះ បានកើតឡើងក្នុងឆ្នាំ 1930 បានសម្លាប់មនុស្សប្រហែល 1.300 នាក់ ខណៈការផ្ទុះមួយផ្សេងទៀត កើតឡើងនៅក្នុងឆ្នាំ 1994 បានសម្លាប់មនុស្សប្រហែល 60 នាក់។

ក្នុងប្រទេសឥណ្ឌូនេស៊ីនេះដែរ ភ្នំភ្លើង ការ៉ាងតាង នៅលើកោះ សាលវ៉ាសី ក៏បានផ្ទុះឡើងក្នុងសប្តាហ៍នេះ បង្កឲ្យអ្នកស្រុកនៅក្បែរភ្នំភ្លើងនោះ ជាងមួយរយនាក់ ត្រូវបានបញ្ជាឱ្យជម្លៀសពីតំបន់ដាច់ស្រយាល។

ប្រទេសឥណ្ឌូនេស៊ី មានកោះ និងកូនកោះជាង 17.000 និងភ្នំភ្លើងរស់ ចំនួនជិត 130 ។ ភូមិសាស្ត្រឥណ្ឌូនេស៊ី តែងរងការរញ្ជួយផែនដី និងសកម្មភាពនៃភ្នំភ្លើងជាញឹកញាប់ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print