នាយឧត្តមសេនីយ៍សេនាធិការចម្រុះ ចុះពិនិត្យទីតាំងលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០១៩ រវាងកម្ពុជា-ចិន នៅទីលានបាញ់គ្រាប់ពិត ហ៊ុន សែន ជុំគិរី

ចែករំលែក៖

ខេត្តកំពត ៖ ព្រឹកថ្ងៃចន្ទ ៧កេីតខែ មាឃឆ្នាំច សំរឹទ្ធិស័ក ព. ស ២៥ ៦២ត្រូវថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកង $យោធពលខេមរភូមិន្ទ​(ខ.ភ.ម) ដឹកនាំក្រុមការងារជំនា ញចុះត្រួតពិនិត្យទីតាំងរៀបចំធ្វើលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០១៩ រវាង​(ខ.ភ.ម) ជាមួយកងទ័ពរំដោះប្រជាជនចិន ស្ថិតនៅទីលានបាញ់គ្រាប់ពិត ហ៊ុន សែន ជុំគិរី ដែលស្ថិតនៅស្រុកជុំគិរី ខេត្តកំពត។

លំហាត់សមយុទ្ធ «នាគមាសឆ្នាំ២០១៩» រវាងកម្ពុជា និងចិន នឹងព្រឹត្តទៅក្រោមរបៀបវរៈ «ប្រឆាំងភេរវកម្ម និងផ្នែកមនុស្ស ធម៌» ខណៈសមយុទ្ធនេះ នឹងប្រព្រឹត្តទៅនៅអំឡុងខែមីនា ឆ្នាំ២០១៩ខាងមុខ នៅទីលានបាញ់គ្រាប់ពិត ហ៊ុន សែន ជុំគិរី ដែលស្ថិតនៅស្រុកជុំគិរី ខេត្តកំពត ដោយមានលក្ខណៈទ្រង់ ទ្រាយធំជាងបណ្តាលឆ្នាំកន្លងទៅផងដែរ។

លំហាត់សមយុទ្ធនាគមាស ឆ្នាំ២០១៩ ដែលនឹងធ្វើជាមួយកង ទ័ពចិននោះ នឹងប្រព្រឹត្តទៅធំជាងមុន និងល្អជាងមុន ដើម្បីធ្វើយ៉ាងណាឱ្យកងទ័ព នៃប្រទេសទាំងពីរ កាន់តែជិតស្និតបន្ថែមទៀតក្នុងបេសកកម្មការងាររួមគ្នានោះ។

គួររំឮកផងដែរថាៈ ទីតាំងលំហាត់ហ្វឹកហ្វឺននាគមាសនេះ ត្រូវបានកងពលតូចលេខ៧០ ធ្វើសកម្មភាពរៀបចំកសាងទីលាន អគារស្នាក់នៅ ប្រព័ន្ធផ្លូវចល័តនៃលំហាត់ និងហេដ្ឋារចនា សម្ព័ ន្ធរូបវ័ន្តជាច្រើន ដែលបម្រើឱ្យសកម្មភាពលំហាត់នាគមាសកម្ពុ ជា-ចិន ឆ្នាំ២០១៩ នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតរបស់សា លាហ្វឹកហ្វឺន តេជោសែន របស់កងពលតូចលេខ៧០ ស្ថិតក្នុងភូមិសាស្ត្រវាលចំបក់ ប្រជុំភ្នំព្រះ ភូមិអូរ ឃុំត្រពាំងរាំង ស្រុកជុំ គីរី ខេត្តកំពត ៕ សុខដុម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print