ឥណ្ឌាចំណាយប្រាក់​៣ពាន់លានដុល្លារទិញឧទ្ធម្ភាគចក្រ​១១១គ្រឿង សម្រាប់ទាហានជើងទឹក

ចែករំលែក៖

ប្រទេសឥណ្ឌា៖ ទាហានជើងទឹកឥណ្ឌា អាចនិយាយថា​មិនទាន់ទំនើប ដូចប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ី ដូច្នេះហើយឥណ្ឌាបានចាប់ផ្តើម​ពង្រឹង សមត្ថភាព កម្លាំងជើងទឹក ដោយទិញបន្ថែមឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ។
ប្រទេសជិតខាងឥណ្ឌា ក្នុងនោះមានចិន​ជាដើម បានអភិវឌ្ឍន៍យ៉ាងខ្លាំងនៅក្នុងវិស័យទាហានជើងទឹក​។ ក្នុងពេលនេះដែរ ឥណ្ឌាក៏បានសម្រេច បង្កើនសមត្ថភាព កម្លំាងទាហានជើងទឹករបស់ខ្លួនឲ្យកាន់តែខ្លាំង រដ្ឋាភិបាលបានសម្រេច​ទិញឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ។
កាលពីថ្ងៃទី១២ខែកុម្ភៈ ឥណ្ឌាបានផ្ញើនូវសេចក្តីជូនដំណឹងអញ្ជើញក្រុមហ៊ុនដៃគូបរទេសឱ្យបង្ហាញពីចំណាប់អារម្មណ៍ក្នុងការផលិតឧទ្ធម្ភាគចក្រចំ ១១១គ្រឿង សម្រាប់កម្លាំងទាហានជើងទឹកឥណ្ឌា ដោយចំណាយប្រាក់មានរហូតដល់ទៅ​៣ពាន់លានដុល្លារអាមេរិក​។
តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា ក្រុមហ៊ុនផលិតយន្តហោះ មានដូចជា​ Lockheed Martin, Airbus Helicopters និង Bell Helicopters ស្ថិតនៅក្នុង​ចំណោមក្រុមហ៊ុន ដែល ដាក់ដេញថ្លៃផលិតឧទ្ធម្ភាគចក្រ សម្រាប់ជំនួសឧទ្ធម្ភាគច័ក្រ ចាស់ៗទិញពីសហភាពសូវៀត។

គម្រោងទិញឧទ្ធម្ភាគចក្រខាងលើ ក្នុងគោលដៅជួយសង្គ្រោះ​ជម្លៀសពលរដ្ឋ​ ក៏ដូចជាដឹកជញ្ជូន ។
សម្រាប់ការដេញថ្លៃ ផលិត ឧទ្ធម្ភាគចក្រ បណ្តាក្រុមហ៊ុនឥណ្ឌាដូចជា Tata Advanced Systems, Mahindra Defence, Adani Defence, L&T, Bharat Forge និង Reliance Infrastructure ក៏ចូលរួមផងដែរ ។ បណ្តាក្រុមហ៊ុនក្នុងស្រុកនិងសហការជាមួយក្រុមហ៊ុនបរទេសដើម្បីផលិតឧទ្ធម្ភាគចក្រ តាមសំណើរបស់រដ្ឋាភីបាល​ ដើម្បីលើកស្ទួយវិស័យឧស្សាហកម្មការពារជាតិ របស់ឥណ្ឌា និងកាត់បន្ថយការទិញសព្វាវុធពីបរទេស​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print