តុលាការដោះលែងឪពុកលើកដៃវាយកូនបង្កើតទាំងបង្ខំចិត្តព្រមាន តែដល់ស្លាប់

ចែករំលែក៖

ខេត្តកណ្តាល ៖ បុរសចំណាស់ម្នាក់ជាឪពុកលើកដៃវាយកូនបង្កើតទាំងបង្ខំចិត្តថាប្រមានតែមិនដឹងដល់ស្លាប់ដោយសារការជេរប្រមាថវាយដំជាញឹកញ៉ាប់ មកលើគ្រួសារមកលើខ្លួនទ្រាំមិនបានត្រូវបានតំណាងអយ្យការសម្រេចឱ្យនៅក្រៅឃុំបណ្តោះអាសន្នបន្ទាប់ពីឃាត់ខ្លួនបានមួយថ្ងៃ ។

លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចឱ្យជនសង្ស័យជាឪពុកដែលបានជ្រុលដៃវាយសម្លាប់កូនប្រុសបង្កើត ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីនគរបាលបញ្ជូនមកកាន់សាលាដំបូង កាលល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

លោកព្រះរាជអាជ្ញារងបានប្រាប់ឱ្យដឹងថា ដោយយល់ឃើញថា ជនសង្ស័យជាឪពុកមានវ័យចាស់ ហើយចម្លើយរបស់ជនសង្ស័យ ដែលវាយកូនប្រុសបង្កើតខ្លួនឯង ពុំមានចេតនាសម្លាប់ ដោយគ្រាន់តែព្រមាន ហើយជនរងគ្រោះជាអ្នកបង្ករឿងជេរប្រមាថ និងវាយឪពុក ម្តាយ បងប្អូនជាញឹកញាប់ និងយ៊ូណាស់មកហើយ និងយោងតាមសាក្សីដែលជាបងប្អូនបង្កើត បងប្អូនសាច់ថ្លៃ និងម្តាយ របស់ជនរងគ្រោះ បានអះអាងថា ជនរងគ្រោះ ជាកូន ជាមនុស្សប្រមឹកស្រា តែងជេរមើលងាយ និងវាយឪពុកជារើយៗ ទើបបានជាសម្រេចដោះលែងឱ្យគាត់ នៅក្រៅឃុំបណ្តោះអាសន្ន ដោយស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ។

អ្នកស្រី ផង់ ស្រីនាង បានអះដែលជាប្អូនបង្កើតជនរងគ្រោះ បានអះអាងថា បងប្រុសរបស់ខ្លួនឈ្មោះ ផង បាន ជាមនុស្សផឹកស្រាស្រវឹងនិងរករឿងក្រុមគ្រួសារ និងឪពុកម្តាយ ជារៀងរាល់ថ្ងៃ និងច្រើនឆ្នាំមកហើយ។ សូម្បីតែប្រពន្ធក៏មិនអាចរស់នៅជាមួយបានដែរ និងបានលែងលះគ្នាជាង២ឆ្នាំមកហើយ ហើយម្តាយក៏មិននៅផ្ទះជាមួយដែរ គឺទៅនៅផ្ទះជាមួយកូនផ្សេង ដោយក្នុងផ្ទះកើតមានមានតែឪពុករបស់ខ្លួន និងបងប្រុសប្រមឹក ព្រមទាំងក្មួយស្រី ប៉ុណ្ណោះ ហើយឱ្យតែស្រវឹងស្រាម្តងៗ រករឿងជេរ ប្រមាថ ប្រើអំពើហឹង្សា ទៅលើឪពុកជារើយៗ ហើយឪពុកតែងតែរត់គេចជានិច្ច និងពេលខ្លះមានទាំងយកចានវាយក្បាលឪពុកថែមទៀតផង។

កូនស្រីដដែលបានបញ្ជាក់ថា ឪពុករបស់ខ្លួនជាមនុស្សស្លូតណាស់ ហើយគាត់វាយបងប្រុសរបស់ខ្លួននេះ ក៏មិនមានបំណងសម្លាប់ដែរ គ្រាន់តែព្រមានតែប៉ុណ្ណោះ ទើបបានជាពួកខ្លួនជាកូនទាំង៤នាក់ និងកូនប្រសារ ព្រមទាំងម្តាយ នាំគ្នាមកអង្វរសុំឱ្យតុលាការ សម្រាលទោស និងធ្វើការដោះលែង ហើយនៅពេលដែលតុលាការសម្រេចឱ្យឪពុកនៅក្រៅឃុំ ដូច្នេះ គឺពិតជាត្រេកអររកអ្វីមកប្រៀបប្រដូចបាននោះទេ ព្រោះគាត់កាន់តែចាស់ និងមានជំងឺថែមទៀតផង។ពួកគាត់លើកម្រាមដៃដប់ទាំងទឹកភ្នែករលីងរលោងនិយាយថាពិតជាយុត្តិធម៌ចំពោះចំណាត់ការរបស់ស្ថាបន័តុលាការ។

សូមរំលឹកថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ១១ ខែកុម្ភះ ឆ្នាំ ២០១៩ វេលាម៉ោង០៦និង៣០នាទី នៅភូមិម្កាក់ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ផង់ បាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅភូមិឃុំកើតហេតុ
មានប្រពន្ធកូន០២នាក់ស្រី ហើយបានលែងលះគ្នា ជាង២ ឆ្នាំមក ហើយ ។  ដោយមិនអាចទ្រាំរស់ជាមួយប្ដីបាន ។

ជនសង្ស័យឈ្មោះ ផង់ ជាង ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅស្នាក់នៅ ភូមិឃុំកើតហតុ ជន​រងគ្រោះស្នាក់នៅជាមួយនៅ ភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល (ត្រូវជាឪពុកបង្កើតរបស់ ជនរងគ្រោះ)ដោយឡែកម្ដាយជនរងគ្រោះ ត្រូវជាប្រពន្ធ ជនសង្ស័យ ក៏មិនបានរស់នៅក្នុងផ្ទះនេះជាមួយប្ដី ដែរ មូលហេតុ មកពីកូនរបស់ខ្លួន ជនរងគ្រោះ ។

នគរបាលខេត្តកណ្តាលបានអោយដឹងថានៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង ១៨និង០០នាទីជនសង្ស័យ ជាឪពុកឈ្មោះ ផង់ ជាង បានទៅហូបការគេជាមួយចៅស្រី អាយុ០៤ឆ្នាំ នៅក្នុងភូមិ ដោយផឹកស្រាបៀរអស់ ២កំប៉ុង រហូតដល់ម៉ោង២០និង១០នាទី ទើបត្រឡប់មកផ្ទះវិញដោះ តែខោ មិនបានដោះអាវទេ គឺអាវដៃវែងពណ៌ផ្ទៃ មេឃ ស្លៀកខោជើងខ្លី  រួចក៏ ចូលដេក  ក្នុងបន្ទប់ក្រោមផ្ទះ ពេល កំពុងដេកនៅ វេលាម៉ោងប្រហែល ២និង០០នាទីរំលងអាធ្រាត្រ ស្រាប់តែជនរងគ្រោះជាកូនឈ្មោះ ផង់ បាន  ត្រឡប់មកពីហូបការគេក្នុងភូមិ ស្រែកឡូឡាជេរ ជនសង្ស័យ ជាឪពុកថា ៖ អាចុយម្រាយហ្នឹងក្រ ងាប់ម៉្លេះ ជនសង្ស័យបានតបវិញថា ៖ ឡូឡា អី ថ្មើរ នឹងហើយមិនចូលដេក ស្រាប់តែជនរងគ្រោះ ស្ទុះយកដំបងឈើជ្រុង វាយជនសង្ស័យ ជាឪពុក តែឪពុក គេចផុត រួចជនរងគ្រោះនៅបន្តជេរជនសង្ស័យដដែលៗ ឆ្លៀតជនរងគ្រោះដើរទៅដេកលើអង្រឹងក្រោមផ្ទះ ជនសង្ស័យក៏ចូលក្នុងបន្ទប់ទាញយកដែកជ្រុង ជន្ទល់ទ្វារ ស្ទុះទៅវាយ ជនរងគ្រោះរហូតដល់ស្លាប់ រួចបោះដែកចោលទៅ ខាងលិចផ្ទះ ហើយបាន ចូលសម្រាករហូតទល់ភ្លឺ រហូតព្រឹកឡើងមានការភ្ញាក់ផ្អើល ដឹងពីហេតុការណ៍ ថា ជនរងគ្រោះស្លាប់នៅក្រោមផ្ទះ ។

មូលហេតុ ៖ ខឹងកូនជេរប្រមាថខ្លួន ជាឪពុក ជាញឹកញាប់ ។  ដោយទ្រាំមិនបាន តទៅទៀត យប់មិញពេលកូនខ្លូន មកពី ស៊ីការ គេវិញ បានសួរឪពុកថា៖ អ្ហែង អង្កាល់បានងាប់ ?  ស្រវឹងស្រែកឡូឡា និងជេរ ប្រមាថ ខ្លួនក៏ចាត់ការវាយ កូន៣ដំបងដែក ពេលកូនដេកនៅលើអង្រឹងក្រោមផ្ទះ ប្រកាច់ធ្លាក់មកស្លាប់នៅដី ក្រោមផ្ទះ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print