ខេត្តស្វាយរៀងះមានករណីគ្រោះថ្នាក់ចរាចរណ៏គរអោយរន្ធត់និងតក់ស្លុតបំផុតខណះរថយន្តបុកជាមួយម៉ូតូបញ្រាស់គ្នាពេញទំហឹង
ធ្លាក់ចូលប្រឡាយទឹកចំណែកម៉ូតូដាច់ជា២កំណាខ្ទេចដូចអេតចាយខូចខាតទាំងស្រុងរីឯមនុស្សរងរបួសធ្ងន់៣នាក់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏និងដឹកមកកាន់មន្ទីពេទ្យ។
ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃអាទិត្យ ១៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២: ១៥នាទីរសៀល ស្ថិតនៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកចន្ទ្រាបានអោយដឹងថាជនរងគ្រោះដែលជិះម៉ូតូមានឈ្មោះយ៉េត ស្រីពេជ ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្សនិងអ្នករួមដំណើរឈ្មោះ វិន វត្តី ភេទស្រីអាយុ១០ឆ្នាំ មុខរបរសិស្ស អ្នកទាំង២រស់នៅភូមិត្រពាំងរុន ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង ចំណែកម៉ូតូម៉ាកHONDA.C១២៥ពណ៌ខ្មៅ
ពាក់ស្លាកលេខវាយរៀង១k ០៥៤៧ខូចខាតទាំងស្រុង។
ប្រភពបន្តថាចំពោះអ្នកបើករថយន្តដែលរងរបួសធ្ងន់មានឈ្មោះឆក សុផល អាយុ ៥០ឆ្នាំ មុខរបរកសិកររស់នៅ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង។
តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកCamery ឆ្លាមពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ២H.៤០៧៤ដោយធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំស្រាប់តែ
ទៅបុកនិងនារី២នាក់ដែលជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ក្នុងទិសដៅបញ្រាស់គ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះបាញ់បណ្ដាលអោយរងយន្តហោះខ្ទាតធ្លាក់ចូលទឹកប្រឡាយចំណែកមនុស្សរងរបួសធ្ងន់៣នាក់។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់ធ្វើការវាស់វែងនិងបញ្ជូនអ្នករងរបួសមកព្យាបាលនៅមន្ទីពេទ្យបង្អែកជីភូក្រុងបាវិតនិងអូសយក។
មធ្យោបាយធ្វើដំណើរទាំងរថយន្តនិងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចន្ទ្រាដើម្បីដោះស្រាយពេលក្រោយ៕