រថយន្តVITOមួយគ្រឿងពន្លះសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតនិងរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ ប្ដីប្រពន្ធពីរនាក់បើករថយន្តមួយគ្រឿងក្នុងស្ថានភាពស្រវឹងស្រា បានបោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យអ្នកបើកបរគ្រប់គ្រងមិនបាន ក៏រេចង្កូតមកខាងឆ្វេងជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើងនិងរងរបួសធ្ងន់ស្រាល២នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១៧ ខែកម្ភះឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំនុចមុខសាលាបឋមសិក្សាស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តមួយគ្រឿងម៉ាកVITOពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2P- 9965 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿននិងស្ថានភាពស្រវឹងស្រាធ្លាក់ភ្នែក ខណះមកដល់ចំនុចកើតហេតុខាងលើបានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លួវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់ជាច្រើនកង់ហើយរថយន្តក្រឡាប់ផ្ងាជើងច្រង៉ាង ហើយភ្លាមៗប្រជាពលរដ្ឋឃើញហេតុការណ៍នាំគ្នាជួយក្រឡាប់ផ្ងាមកវិញ ចំណែកឯតៃកុងបង្កនិងស្រ្តីជាប្រពន្ធរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយឯកជនហុងហាក់ដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថិច្ចមូលដ្ឋានទាក់ទងជំនាញចុះវាស់វែងយករថយន្តបង្ករទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print