ក្មេងស្រី២នាក់លង់ទឹកស្លាប់ ក្នុងចំណោម៦នាក់នាំគ្នាទៅងូតទឹកអាងពង្រ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យៈក្មេងស្រីចំនួន ២នាក់ បានស្លាប់ ក្នុងចំណោម ៦នាក់នាំគ្នាទៅលេងទឹកអាងពង្រ ស្ថិតក្នុងភូមិ ពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ កាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី១៧.០២.០១៩ ។

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទឹកថ្លា ប្រាប់ថា៖ក្មេងស្រីរងគ្រោះបាត់បង់ជីវិត មានឈ្មោះ ១/- ឈ្មោះ បឿន ស្រីណូ ភេទស្រី អាយុ ៩ឆ្នាំ ទីលំនៅភូមិពង្រ, ឪពុកឈ្មោះ ប៊ិត ប៊ុននី អាយុ៣២ ឆ្នាំ ម្តាយឈ្មោះ តែម ស៊ីម អាយុ ២៨ ឆ្នាំ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ បច្ចុប្បន្នធ្វើការងារនៅប្រទេសថៃ រស់នៅជាមួយជីដូន, ២/-ឈ្មោះ ប៉ុច សុឃីម ភេទស្រី អាយុ១១ឆ្នាំ ឳពុកឈ្មោះ កែវ ម៉ៅ អាយុ៤១ឆ្នាំ ប្រពន្ធឈ្មោះ សេក សោម អាយុ៤៣ឆ្នាំ ទីលំនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅផ្ទះ។

លោកអធិការនគរបាល ក្រុងសិរីសោភ័ណ សីឌីឲ្យដឹងថា៖ជារៀងរាល់ថ្ងៃ នៅអាងទឹកពង្រមានក្មេងៗជាច្រើននាក់នាំគ្នាមកលេងរណ្តៅទឹកអាងដែលមានជម្រៅ៣ទៅ៤ម៉ែត្រ តែថ្ងៃនេះ មិនដឹងជា ចៃដន្យអ្វី ក៏ស្រាប់តែមានក្មេងប្រុស្រីចំនួន៦នាក់ បានលង់ទឹកតែបងប្អូនអ្នកបង់ត្រី នៅក្បែរនោះលឺសំលេងស្រែកថាក្មេងលង់ទឹក ក៏នាំគ្នាទៅជួយ សង្រ្គោះបានតែ៤នាក់ ស្រី ២នាក់ ចំណែកក្មេងស្រី២នាក់ទៀត បានលិចទៅក្នុងទឹក ក្រោយរាវរកឃើញក៌បាត់បង់ជីវិតទៅ ហើយ។

បញ្ហានេះដែរលោកអធិការក្រុងសិរីសោភ័ណ អំពាវនាវដល់អាណាព្យាបាល ឪពុកម្តាយ កុំបណ្តោយក្មេងមកលេងរណ្តៅទឹកអាងនេះ តទៅទៀត ដែលនាំឲ្យមានបញ្ហាគ្រោះថ្នាក់ ព្រោះ ជម្រៅរណ្តៅនេះ គឺជ្រៅ ដូច្នេះសូមហាមកូនចៅ កុំមកលេង ៕
សួមបញ្ជាក់ថាមានករណីក្មេងលង់ទឹកមានចំនួន០៦នាក់ ក្នុងនោះសង្គ្រោះជីវិតបាន០៤នាក់ ស្លាប់០២នាក់​ដោយមូលហេតុ ក្រុមក្មេងៗចុះមុជទឹកលែងមានគ្នាជាច្រើនអ្នក នៅចំណុច អាងពង្រ ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បណ្តាលអោយលង់ទឹកចំនួន០៦នាក់ ហើយសង្គ្រោះបាន៤នាក់ និងលង់ទឹកស្លាប់ចំនួន០២នាក់​៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print