លួងលោមនាងទៅបើកប្រាក់ត្រលប់មកផ្ទះវិញដល់កន្លែងចំការស្ងាត់ចាប់រំលោភបានសំរេច សមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តបាត់បង ៖ កំលាំងនគរបាលស្រុកសំពៅលូនឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួងលួមក្មេងស្រីយកទៅសេពសន្ថវៈកាលពីម៉ោ០៧និង៣៤នាទីព្រឹកថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៥នៅចំណុចក្រុមទី១១ភូមិត្រពាំងព្រលិតឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបង។លោកលីសារុំនាយផ្នែកព្រហ្មទណ្ឌ័ស្រុកសំពៅលូនប្រាប់ថាជនសង្ស័យមានឈ្មោះចៀនប្រែនភេទប្រុសអាយុ៣៦ឆ្នាំមុខរបកសិករស្នាក់នៅបណ្ដោះអាសន្នភូមិកើតហេតុ។ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះម៉េងឆវី(ម៉.វ)អាយុ១៦ឆ្នាំរស់នៅភូមិជាមួយគ្នា។លោកបន្តថាៈមុនឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះយោងទៅតាមពាក្យបណ្ដឹងរបស់ម្ដាយក្មេងរងគ្រោះឈ្មោះស៊ិនសាវុនអាយុ៤១ឆ្នាំដែលកូនបាននិយាយប្រាប់ថាៈមុនកើតហេតុជនសង្ស័យរួបនោះបានលួងលោមកូនរបស់គាត់ថាទៅបើកប្រាក់នៅចំណុចផ្សារស្រុកសំពៅលូន.ខេត្តបាត់ដំបងដែលប្រពន្ធវេប្រាក់មកឲ លុះទៅដល់ផ្សារបានត្រលប់មកផ្ទះវិញមកដល់កន្លែងស្ងាត់ជន​សង្ស័យក៏និយាយលួងលោមថាចូលទៅជួបគេនៅផ្លូវលំ.លុះចូលដល់ព្រៃចំការស្ងាត់ក៏ចាប់ផ្ដើមធ្វើសកម្មភាពចាប់ក្មេងស្រីសេពសន្ទវៈបានសំរេចតែម្ដង។ក្រោយពីការឃាត់ខ្លួនជនសង្ស័យរួបនេះលោកបានសាកសួរធ្វើកំណត់ហេតុគេបានឆ្លើយសារភាពដូចពាក្យបណ្ដឹងខាងលើមែន។លោកបញ្ជាក់ថាចំពោះជនសង្ស័យក្រោយពីរៀបចំសំណុំរឿងរួចរាល់និងបញ្ជូនទៅស្នងការខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។ វណ្ណា

IMG-20150709-WA0063

...

IMG-20150709-WA0064

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print