ម៉ូតូពីរគ្រឿងបុកគ្នានៅចំណុចផ្លូវបែកជាបួនបណ្តាលឲ្យមនុស្សប្រុស-ស្រី៣នាក់រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ ៖ យុវជនពីរនាក់ម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀតបើកឆ្លងផ្លូវនៅចំណុចផ្លូវបែកជាបួនបណ្តាលឲ្យរងរបួសធ្ងន់និងស្រាល៣នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយ​កទៅ​សង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរមួយនេះបានកើតឡើងកាលពីជាង១២រំលងអាធ្រាតឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥នៅចំណុចមុខ សកលវិឡាល័យ អាស៊ី អីរ៉ុប តាមបណ្ដោយផ្លូវមហាវិថីកម្ពុជាក្រោមកែងផ្លូវលេខ២៥៧ ស្ថិតក្នុងសង្កាត់ទឹកល្អក1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពនៅកន្លែងហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរី2013 ពាក់ស្លាកលេខភ្នំពេញ1AW-5803 បើកបរនឹងរួមដំណើរដោយយុវជនពីរនាក់តាមបណ្តោយផ្លូវមហាវិថីកម្ពុជាក្រោម ទិសដៅពីកើតទៅលិច ចំណែកភាគីម្ខាងទៀតបើកម៉ូតូម៉ាកស៊ុយស៊ូគីស្មាក់វី ពណ័ខ្មៅ​ ពាក់ស្លាកភ្នំពេញ1AV-8827 បើកបរដោយនារីម្នាក់បញ្ច្រាសទិសគ្នា ខណៈពេលបើកមកដល់ចំណុចកែងផ្លូវលេខ២៥៧ម៉ូតូទាំងពីរគ្រឿងបានបុកគ្នាពេញទំហឹង បណ្ដាលឲ្យនារីដែលជិះម៉ូតូស្មាស់វី និងយុវជនម្នាក់ទៀតរងរបួសធ្ងន់​ត្រូវ​បា​​នរថយន្តសាមុយដឹកយកទៅសង្គ្រោះ នៅមន្ទីពេទ្យភ្លាមៗរីឯយុវជន​ម្នា​ក់ទៀតរងរបួសស្រា។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៏ចុះវាស់វែង យកម៉ូតូទាំងពីរគ្រឿង ​ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រងចាំដោះស្រាយ​គ្នាជាក្រោយ៕ ជ្រោយពេជ្រ

image4

image2

image3

...

image1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print