មណ្ឌលគិរី៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តមណ្ឌលគិរី សហការណ៏ជាមួយកំលាំង នគរបាលស្រុកកែវសីមាបានធ្វើការចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន៧នាក់ កាលពីថ្ងៃទី ៨កក្កដាម្សិលម៉ិញនេះ ពាក់ព័ន្ធករណីប្លន់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិនៅស្រុកកែវសីមា។ នេះបើតាមការអោយ ដឹងពី លោកវរៈសេនីយ៍ឯក សូ សុវណ្ណស្នងការរងនគរបាលខេត្តមណ្ឌលគិរី។
ជនសង្ស័យទាំង៧ នាក់ ទី១-ឌុច សារី ភេទប្រុស អាយុ៤៣ ឆ្នាំ មុខរបរមេការកម្មករសំណង់ ទី២-បាន ភាព ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរកម្មករសំណង់ទី៣-ដុក គន់ ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរករសំណង់នាក់ទាំងបី មានទីលំនៅភូមិអំពិលទោល ឃុំព្រៃទទឹងស្រុកមេសាងខេត្តព្រៃវែង.ទី៤.ឈ្មោះ អាន ម៉ារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករសំណង់មានទីលំនៅស្រុកព្រែកប្រសព្វខេត្តក្រចេះ.ទី៥.ឈ្មោះ សុខ ភក្ត្រា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់មានទីលំនៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ .ទី៦.ផេង ភាព ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ កម្មករសំណង់មានទីលំនៅភូមិព្រែកតាជ្រូក ឃុំព្រែកគយស្រុកស្អាងខេត្តកណ្តាល. ទី៧.ឈ្មោះសុខ ឆានីភេទប្រុសអាយុ២៣ឆ្នាំមុខរបរកម្មករសំណង់មានទីលំនៅភូមិត្រពាំងស្គន់ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង។
បច្ចុប្បន្នជនសង្ស័យទាំងនេះ ត្រូវបានសមត្ថកិច្ចជំនាញសាកសួរនៅស្នងការដ្ឋាននគរ បាលខេត្តមណ្ឌលគីរី រង់ចាំការស្រាវជ្រាវបន្ថែមនិងរៀប ចំសំណុំរឿងបញ្ជូនទៅតុលា ការចាត់ការតាមច្បាប់។
សូមរំលឹកថា ក្រុមចោរប្លន់ប្រដាប់អាវុធ មួយក្រុមបានធ្វើសកម្មភាព វាយប្លន់ និងបាញ់ចំនួន២គ្រាប់ យកទ្រព្យសម្បត្តិអស់ជាច្រើន ក្នុងផ្ទះប្រជាពលរដ្ឋមួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង១០និង២២នាទីយប់ ថ្ងៃ០៦ កក្កដានេះ មិនបណ្តាលអោយមាន អ្នកស្លាប់នោះទេ តែម្ចាស់ផ្ទះរងរបួសបែកក្បាល។ម្ចាស់ផ្ទះរងគ្រោះក្នុងករណីប្លន់នេះ ប្ដីឈ្មោះ ប៉ុន ភារម្យ អាយុ២២ឆ្នាំ ប្រពន្ធ ឈ្មោះ ស៊ុន ស្រីល័ក្ខ អាយុ២០ឆ្នាំមុខរបរ ធ្វើចំការ។
ទ្រព្យសម្បត្តិដែលក្រុម ចោរប្រមូលយកអស់នោះមាន ទ្រព្យប្រពន្ធ លុយខ្មែរ១០លាន លុយដុល្លា ២៣៥០០ ដុល្លា លុយដុង ១០លាន ខ្សែកមាស ១៥ជី កងដៃមាស ៥ជី កងដៃប្លាទីន ១៥ជី ខ្សែដៃប្លាទីន ៩ជី។ របស់កូន កងដៃប្លាទីន ១ជី ជញ្ជៀនប្លាកទីន ៦ជី ខ្សែករប្លាទីន ៣ជី។ ទ្រព្យរបស់ប្តី ទូរស័ព្ទ២គ្រឿង លុយ១៣៥០ ដុល្លា លុយដុង ២លាន លុយខ្មែរ ៣០ម៉ឺនរៀល។ឦសាន