បង្ក្រាបគ្រឿងញៀនក្នុងមណ្ឌលកម្សាន្តរ៉ុក ឃាត់មនុស្សជាង៣០០នាក់ និងគ្រឿងញៀនជិត៥០គីឡូក្រាម (Video Inside)

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួន ៣១២នាក់ក្នុងនោះមានជនជាតិចិន១៤នាក់ រួមទាំងគ្រឿងញៀនជិត៥០គីឡូ ក្រាម ដែលនាំគ្នាចូលទៅកម្សាន្តក្នុងមជ្ឈមណ្ឌលរ៉ុក ត្រូវបានលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាដោយផ្ទាល់បើកប្រតិបត្តិការបង្ក្រាបគ្រឿង ញៀនទ្រង់ទ្រាយធំ ដោយមានការសម្របសម្រួលពីតំណាងអយ្យការ បានឆ្មក់ចូលឆែកឆេរទីតាំងជាក់ស្តែង ក្នុងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ។

ករណីបង្ក្រាបក្រុមជួញដូរ និងប្រើ ប្រាស់គ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងមជ្ឈមណ្ឌល ក្លិបកម្សាន្តរ៉ុក ដែលមានទីតាំងនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជ ធានីភ្នំពេញ ។

ប្រតិបត្តិការដ៏ក្តៅគគុកទ្រង់ទ្រាយធំ និងពុំធ្លាប់មានពីមុនមកនេះ គឺលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិនិងជាស្នងការនគរបាល រាជធានីភ្នំពេញបានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនឹងកម្រិតធ្ងន់ សហការជាមួយនគរបាលខណ្ឌចំការមន នឹងកម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់សារធាតុញៀន ចំនួន៣១២នាក់ក្នុងនោះមានជនជាតិចិន១៤នាក់រួមទាំងគ្រឿងញៀនជិត៥០គីឡូក្រាម ក្នុងនោះមានសារធាតុញៀនប្រភេទម្សៅ៣៩ គីឡូក្រាម , សារធាតុញៀនប្រភេទ ទឹក៩គីឡូ២ខាំ, ជញ្ជីងសម្រាបថ្លឹងគ្រឿងញៀនចំនួន១២គ្រឿង និងកាំភ្លើងខ្លីចំនួន១ដើមរួមជាមួយសម្ភារជាច្រើនទៀត ។

ជនសង្ស័យប្រុសស្រីចំនួន៣១២នាក់ រួមទាំងគ្រឿងញៀនជិត៥០គីឡូក្រាម ត្រូវបាននាំខ្លួនយកទៅធ្វើកំណត់ ហេតុសាកសួរ តាមនីតិវិធីនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕  ភារ៉ា ដង្កោ+ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print