លោកផ្កាយ៣ ស ថេត៖ ក្រុមយុវជន យុវនារី ជាង៣០០នាក់ ធ្វើតេសពិនិត្យទឹកនោម រកឃើញសារធាតុញៀនស្ទើរគ្រប់គ្នា

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានអោយដឹងមុននេះបន្តិច នាវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២១៩ថា៖ ការធ្វើតេសទឹកនោមរកសារធាតុញៀន និងធ្វើកំណត់ហេតុទៅលើយុវជនយុវនារីជាង៣០០នាក់ កំពុងតែដំណើរការនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយភាគច្រើន សុទ្ធតែរកឃើញមានសារធាតុញៀននៅក្នុងខ្លួន

លោកបន្តថា៖ សមត្ថកិច្ចជំនាញ កំពុងមមាញឹកបំពេញការងារនេះ ហើយសន្និសីទកាសែត នឹងធ្វើនៅពេលការងារបញ្ចប់។

លោកស្នងការបញ្ជាក់ថា៖ ចំពោះគ្រឿងញៀនគ្រប់ប្រភេទដែលដកហូតបានសរុបទៅមិនតិចជាង៥០គីឡូក្រាមឡើយ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print