រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទ អាជីវកម្ម មជ្ឈមណ្ឌលកម្សាន្តរ៉ុក ផ្តល់លទ្ធភាពជូន អាជ្ញាធរមានសមត្ថកិច្ច និងតុលាការ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីកប្រកាសបិទ អាជីវកម្ម មជ្ឈមណ្ឌលកម្សាន្តរ៉ុក តាមរយៈសេចក្តីប្រកាសព័ត៍មាន ស្តីពី៖ លទ្ធផលនៃប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន មជ្ឈមណ្ឌលកម្សាន្តរ៉ុក។
រដ្ឋបាលរាជធានីភ្នំពេញ ផ្តល់លទ្ធភាពជូន អាជ្ញាធរ មានសមត្ថកិច្ច និងតុលាការ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ ឈានដល់កំណត់ប្រភពនៃការនាំចូលគ្រឿងញៀន និងក្រុមជនល្មើសនាំយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
សូមបញ្ជាក់ថា៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោ១និង៤៥នាទី ទៀបភ្លឺឈានចូលព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២១៩ និងមានការសម្របសម្រួលដោយតំណាងអយ្យការ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅ មជ្ឈមណ្ឌលកម្សាន្តរ៉ុក ស្ថិតតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់យកវត្ថុតាងជាគ្រឿងញៀនប្រមាណ៥០គីឡូក្រាម និងឃាត់ខ្លួនមនុស្សចំនួន៣១១នាក់ ក្នុងនោះមានស្រី៥៦នាក់៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print