អាសូរខ្លាំងណាស់ កូនម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ខណៈឪពុករបួសស្រាល ក្រោយពីជិះម៉ូតូត្រូវរថយន្តបុកពីក្រោយពេញទំហឹង

ចែករំលែក៖

ភ្នំពេញ ៖ ពិតជាគួរឲ្យសង្វេកខ្លាំងណាស់ ខណៈឪពុក​កូន​២នាក់​ រង​របួសធ្ងន់​ស្រាល​ ត្រូវ​បាន​បញ្ជួន​ទៅ​សង្គ្រោះនៅមន្ទីពេទ្យ​ភ្លាមៗ​ ចំណែក​កូន​ប្រុស​ម្នាក់ បាន​ស្លាប់​នៅ​និង​កន្លែងកើតហេតុ ។
ករណីជួប​គ្រោះថ្នាក់​ចរាចរណ៍នេះ ដោយសារតែ​​ជិះម៉ូតូ​បត់​ឆ្លង​ផ្លូវ​ចូល​ផ្ទះ​ ក៏ត្រូវ​រថយន្ត​ សណ្តោង​កន្ទុយ​កុងតឺន័រ​ បាន​បើក​វ៉ាជែង​ ជ្រុលទៅ​បុក​កិនពីក្រោយពេញទំហឹង​ កាលពីវេលាម៉ោង​ ១១និង​៣០នាទីយប់​ ថ្ងៃ​ទី​១​ ខែ​កុម្ភះ​ ឆ្នាំ​២០១៩​ ទុលមុខ​ច្រកចូល​ វិហារ​ព្រះគ្រឹស​ ផ្លូវ​ជាតិ​លេខ​១​ ភូមិ​វាលស្បូវ​ សង្កាត់​ វាល​ស្បូវ​ ខណ្ឌ​ច្បារអំពៅ​ ។
បុរស​ជាអ្នក​បើក​ម៉ូតូ​ ហើយ​ត្រូវ​ជា​ឪពុក​ ជនរងគ្រោះ​ ១.មាន​ឈ្មោះ​ សាន​ សុខវឿន​ ភេទប្រុស​ អាយុ​៣៥ឆ្នាំ​ មុខរបរ​ កម្មករ​ ស្នាក់នៅ​ផ្ទះ​លេខ​ ១៥៣​ ផ្លូវ​លំ​ ភូមិ​វាល​ស្បូវ​ សង្កាត់​វាលស្បូវ​ ខណ្ឌច្បារអំពៅ​ រងរបួស​ស្រាល​ ។
២.មានឈ្មោះ​ វ៉ន​ ចាន់​បរមី​ ភេទប្រុស​ អាយុ​ ៩ឆ្នាំ​ មុខរបរ​សិស្ស​ ត្រូវ​ជា​កូន​ រងរបួស​ធ្ងន់​ ។
៣.មានឈ្មោះ​ វ៉ន​ តុលា​ ភេទប្រុស​ អាយុ​១២ឆ្នាំ​ មុខរបរ​ សិស្ស​ ត្រូវ​ជា​កូន​ បាន​ស្លាប់​នៅ​និង​កន្លែងកើត​ហេតុ​ ។ អ្នក​ទាំង​បី​ ជិះ​ម៉ូតូ​ ម៉ាក​សង់កូរ៉េ​ ពណ៌​ក្រហម​ ពាក់ស្លាកលេខ​ ឍ3248 កណ1។
ដោយ​ឡែក​ រថយន្ត​បង្កហេតុ ម៉ាក​ ASIA GRANTO ពណ៌​ស​លាយ​កាប់​ស្ទាំង​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 3D 3765 បើកបរ​ ដោយ​បុរស​ មិន​ស្គាល់​អត្តសញ្ញាណ​ ព្រោះ​នៅពេល​បង្កគ្រោះថ្នាក់​ រួច​ហើយ​បាន​រត់គេចខ្លួន​បាត់​។
តាម​ប្រភពព័ត៌មាន​ ពីកន្លែងកើតហេតុ​ បានឲ្យដឹងថា​៖ មុនពេលកើតហេតុ​ គេបានឃើញ​ បុរស​បីនាក់​ ឪពុក​និង​កូន​ប្រុស​២នាក់​ បាន​ជិះម៉ូតូ​ចេញ​ពី​​ ម្តុំ​ ភូមិ​តា​ព្រហ្ម​ ស្ថិតនៅ​សង្កាត់​ ព្រែក​ឯង​ ខណ្ឌ​ច្បារអំពៅ​ គោលបំណង​ត្រលប់​មកផ្ទះ​វិញ​ ដោយ​បានធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​១​ ក្នុង​ទិសដៅ​ ពី​ខេត្ត​ទៅ​ភ្នំពេញ​ ខណៈមកដល់​ចំនុច​កើតហេតុ​ ក៏​បាត់​ឆ្វេង​ឆ្លង​ផ្លូវ​គោលបំណង​ចូល​ទៅ​ផ្លូវ​ក្នុង​ភូមិ​ ហើយ​ស្របពេល​ដែល​ម៉ូតូ​បត់​ឆ្លង​បាន​ពាក់​កណ្ដាល​ផ្លូវ​ ក៏ស្រាប់តែមាន​ រថយន្ត​សណ្តោង​កន្ទុយ​កុងតឺន័រ​មួយគ្រឿង​ បាន​បើក​ធ្វើ​ដំណើរ​ ក្នង​ទិសដៅស្របគ្នា​ ក្នុង​ល្បឿនលឿន​ហើយ​បាន​វ៉ា​ជែង​ទៅ​ខាង​ឆ្វេង​ដៃ​ ក៏ជ្រុលទៅ​បុក​និង​ម៉ូតូ​ ដែល​ជិះ​បីនាក់​ឪពុក​កូន​ ចំពីក្រោយ​ពេញទំហឹង​ បណ្តាលឲ្យរថយន្ត​កិន​ទៅ​លើកូន​បងដែល​អង្គុយ​ខាងក្រោយ​​ចំក្បាល​ធ្លាយ​ខួរ​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​ ចំណែកពី​រ​នាក់​២ឪពុក​កូន​ដែល​ជិះ​ រងរបួស​ធ្ងន់​ស្រាល​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បាន​មកដឹក​យក​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីពេទ្យ​ ។
​ ដោយឡែក​ខាងរថយន្ត​វិញ​ នៅពេល​បង្ក​គ្រោះថ្នាក់​រួច​ហើយ​ អ្នក​បើកបរ​ បាន​ចុះ​ពីលើរថយន្ត​ រត់គេច​ខ្លួន​បាត់​ស្រមោល​តែម្តង​ ។
​ ក្រោយ​ពេលកើតហេតុ​ ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​ចរាចរណ៍​ បានចុះ​ទៅ​កន្លែង​កើតហេតុ​ រួចហើយ​ក៏បាន​ធ្វើ​លិខិត​ប្រគល់​សពជនរងគ្រោះ​ អោយ​ទៅ​ក្រុមគ្រួសារ​ យកទៅ​ធ្វើ​បុណ្យតាមប្រពៃណី ​ជនរងគ្រោះ​ផ្ទាល់​ ចំណែក​រថយន្ត​ និង​ម៉ូតូ​វិញ​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ ចុះ​ទៅ​ធ្វើការ​វាស់វែង​យក​ទៅរក្សាទុក​នៅ​ការរិយាល័យ​ចរាចរណ៍ផ្លូវ​គោក​រាជធានីភ្នំពេញ​ដើម្បី​រងចាំ​ធ្វើការដោះស្រាយ​ ៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print